adverise with khmeread Joe

Joe Hart: Man City នឹងដណ្តើមបានកៅអីនៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌឆេមពាន

          អ្នក​ចាំទី Joe Hart បាន​សង្គ្រោះ​ក្រុម Man City ហើយ​​បាន​សន្យា​ថា នឹង ត្រៀម​ខ្លួន​សម្រាប់ការ​ប្រកួត​នៅ​ទីក្រុង​ម៉ាឌ្រីដ។

          នៅ​ចុងម៉ោង City ​បាន​ប្រឈម​នឹង​ការ​វាយ​សម្រុក​ខ្លាំង​ហើយ​អ្នក​ចាំទី​​អង់​គ្លេសរូបនេះបាន​សង្គ្រោះគ្រាប់បាល់​របស់​ Pepe ក្នុង​ចម្ងាយ​ដ៏គៀក​បំផុត។ មាន ន័យ​ថា City មិន​ត្រូវ​បាន​គេ​ទាត់​ចូល​ហើយ​បាន​រារាំង​គ្រាប់​បាល់​របស់ Real Madrid មុន​ពេល​វិលត្រឡប់​សម្រាប់ជំនួប​ជើងទី​២​នៃវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេម​ពាន​លីក។

          Joe បាន​និយាយថា “យើងត្រៀម​ខ្លួន​ជា​ស្រេច យើងរៀបចំបាន​ល្អ។ យើង​មាន​ក្រុម​ដ៏អស្ចារ្យ​​”។ ប្រធាន​ក្រុម​ Vincent Kompany បានគាំទ្រ​ការ​ Joe​ ដោយ​អះអាងថា City បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ប្រ​កួត​ជើងទី​២។ Kompany បាន​និយាយថា “​វាពិតជា​ពិបាក​ក្នុងការពារមិន​ឲ្យ​គេទាត់ចូល​ជា​មួយ​នឹងក្រុម​ដ៏ល្អនេះ។ យើងអាចមាន​មោទនភាព​ចំពោះអ្វីដែល​យើងធ្វើ​បាន​នៅ​ជើងទី១”។

City មាន​កម្លាំងចិត្ត​នៅពេល​ Ronaldo មិនអាចលេង​បាន​ ដោយ​សារ​កីឡាករ​រូបនេះមាន​បញ្ហា​សាច់ដុំ អំឡុងពេល​ហ្វឹក​ហាត់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់