adverise with khmeread Index

ទំនងញៀនថ្នាំបុរសម្នាក់លោតពីលើអគារខុនដូន NOBLESSE RESIDENCE ធ្លាយសង័្គសីផ្ទះ​​ពលរដ្ឋ បាក់កស្លាប់

   ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាកូនថៅកែកុនពីសង្គមចាស់បានបាក់កស្លាប់ភ្លាមៗ​ ទំនងជាញៀនថ្នាំបានលោតពីលើអគារខុនដូន NOBLESSE RESIDENCE ពីជាន់ទី១៦ ធ្លាយស័ង្គសីផ្ទះ​ប្រជា​ពលរដ្ឋ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិទី៦ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក ។
   បើតាមសម្តីឈ្មោះ ងី សឿន អាយុ៣០ឆ្នាំ មានស្រុកកំណើតឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលស្នាក់នៅផ្ទះកើតហេតុបានប្រាប់ឱ្យដឹងថាដំបូងរូបគាត់បានដួស​បាយហូបនៅក្នុងផ្ទះកើតហេតុដែលស្នាក់នៅរាល់ថ្ងៃ ។
    ខណ:កំពុងហូបបាយស្រាប់តែសំឡេងលាន់យ៉ាង​ខ្លាំងធ្លាក់មកលើដំបូលផ្ទះរបស់គាត់ ហើយបានធ្លាយស័ង្គសីធ្លាក់មនុស្សក្បែរកន្លែងគាត់អង្គុយតែម្តង នាំឱ្យគាត់មានការភ័តភ័យយ៉ាងខ្លាំង រួចក៏រត់ចេញពីក្នុងផ្ទះហើយស្រែកឱ្យអ្នកជិតខាងជួយ ។
    បន្ទាប់ពីមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះ ហើយគាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូល​ដ្ឋានឱ្យចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ។ប៉ុន្តែបុរសជនរងគ្រោះបាក់ជើងបាក់ដៃ និងបែកក្បាលហូរឈាមស្លាប់បាត់ទៅហើយ ។
   ប្រភពព័ត៌មានជំហានដំបូងនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសជនរងគ្រោះហ៊ុយ ឈីត អាយុ២៧ឆ្នាំគឺជាកូន​លោកហ៊ុយ គឹង ចៅកែកុនពីសម័យសង្គមរាស្ត្រនិយម ស្នាក់នៅខុនដូខាងលើនៅជាន់ទី១៦ បន្ទប់លេខ១៦-០៤ ហើយបន្ទប់ខុនដូខាងលើគឺជា​កម្មសិទ្ឋិរបស់គាត់ ។
      ពាក់ព័ន្ឋទៅនឹងករណីលោតសម្លាប់ខ្លួនពីលើអគារជាន់ទី១៦ធ្លាយដំបូលលើផ្ទះគេបាក់កស្លាប់ខាងលើនេះ ប្រភពដដែលបានអះអាងថា បណ្តាលមកពីបុរសរូបនោះញៀនថ្នាំ។បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យ រួចទើបយកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់