adverise with khmeread Jung and kim

Jung Eun Ji ចង់សម្តែងជាមួយតារាភាពយន្ត Kim Min Suk

          Jung Eun Ji បាន​ជ្រើ​សរើស​តារាភាព​យន្ត Kim Min Suk ជា​តារាដែល​នាង​ចង់ធ្វើ​ការងា​រ​ជាមួយ។

          Jung Eun Ji បាន​កសាងកេរ្តិ៍ឈ្មោះ​សម្រាប់​ខ្លួន​នាង​ ក្នុ​ងឋានៈ​ជា​តារា​ចម្រៀង​ឈាន​មុខ​គេ​របស់​ក្រុមចម្រៀង A Pink បានក្លាយជា​តារាស្រីហើយ​ឥឡូវនេះ​ជា​តារា​ចម្រៀងទោល។ បទចម្រៀង “Hopefully Sky” សរសេរ​ដោយ​នាងផ្ទាល់​ ជា​ពិសេស​បាន​បង្ហាញ​ទេពកោសល្យ​ចម្រៀងរបស់នាង។

          នៅពេល​សួរថា តើ​ការសម្តែង​ម្នាក់​ឯង​មាន​បញ្ហាយ៉ាងណាខ្លះ? នាង​បាន​និយាយថា “ខ្ញុំមាន​ការ​ទទួល​ខុសត្រូវ​ច្រើន”។

          នាង​ក៏បាន​និយាយអំពី​អាជីពសម្តែង​របស់នាង​ និង​ពីរបៀបដែលនាង​ចង់​បង្ហាញ​លក្ខណៈ​ផ្សេងៗទៀត។ នៅពេល​សួរថា តើ​នាងចង់​សម្តែង​ជាមួយតារា​ភាព​យន្ត​រូបណា Jung Eun Ji បាន​និយាយថា “ខ្ញុំគិតថា Kim Min suk តួអង្គក្នុង​រឿង Dscedants of the Sun ពិតជា​សង្ហា​ណាស់”៕

adverise with khmeread
ប្រភព៖ viki

មតិយោបល់