adverise with khmeread E8934312 76f3 4adf 83cc 5a6c5a47fe5b

អាកាសធាតុ​ក្តៅ ៖ ឆេះ រថយន្ត​មួយគ្រឿង​ម៉ដ្ឋ​សង្ស័យ​ឆ្លង​ប្រព័ន្ធ​ភ្លើង​

      កំពង់ស្ពឺ ៖ រថយន្ត​កាមរី​មួយគ្រឿង​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ខណៈពេល​ម្ចាស់​កំពុងតែ​បើកបរ ហើយ​ភ័យ​ស្លន់ស្លោ ចុះ​រត់ចេញ​យ៉ាង​លឿន​ពី​គ្រោះថ្នាក់​ហើយ​ភ្លើង​បាន​ឆេះ​ម៉ត់​សល់​តែ​គ្រោង​ដែក​ព្រោះតែ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​មិនទាន់។​

      ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង៦ និង៥៥​នាទី ព្រឹក​ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៦​នេះ ស្ថិត​លើផ្លូវ​ជាតិ​លេខ ៤ ច​ន្លេះ​គីឡូ​ម៉ែត​លេខ ៣២-៣៣ ជិត​ផ្សារ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។​

      ប៉ូលិស ស្រុក​សំរោង​ទង​និយាយថា រថយន្ត​ដែល​រងគ្រោះ​ឆេះ​ពេល​កំពុងតែ​បើកបរ​នោះ​ម៉ាក​កាមរី​គូត​កាត់ ឬ​ហៅថា​អូ​ប៉ែល ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2K.9573 ធ្វើដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត ដែល​បើកបរ​ដោយ​ស្ត្រី​ចំណាស់​ម្នាក់​មាន​អាយុប្រមាណ​ជាង ៥០​ឆ្នាំ មិន​ស្គាល់ឈ្មោះ និង​អាសយដ្ឋាន​ដោយ​មិនបាន​និយាយស្តី​អ្វី ទាំងអស់​ជាមួយ​សមត្ថកិច្ច​ដោយ​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ។​

       ប៉ូលិស​បាន​បន្ត បន្ទាប់​មានការ​ឆេះ​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​មិនអាច​ទប់ទល់​នឹង​អំណាច​ភ្លើង​បាន ទើប​ហៅ​ជំនួយ​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​ស្នងការ​ខេត្តកំពង់ស្ពឺ តែ​យឺត​ពេល​បន្តិច​រថយន្ត​នោះ ត្រូវ​ភ្លើង​ឆេះ​ម៉ត់​បាន​ក្លាយជា​គោង​ឆ្អឹង​ដែក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់