adverise with khmeread 151e2808 47ee 4e7a 90fc 0d5d519357a0

ចាប់បាន​ជនសង្ស័យ​ចំនួន​៣​នាក់ លួច​គាស់​តូប​សម្ភារៈ​នៅ​ផ្សារ​ស្នួល​

      ក្រចេះ ​៖ ក​ម្លាំ​ង៉ូ​លិ​ស​ស្រុក​ស្នួល​ចាប់បាន​ជនសង្ស័យ​ចំនួន​៣​នាក់ដែលជា​ក្រុមចោរ​បានធ្វើ​សកម្មភាព​លួច​គាស់​តូប លក់​ទូរស័ព្ទ​និង​លួច​សម្ភារៈ​មួយចំនួន​នៅ​ផ្សារ​ស្នួល​ស្រុក​ស្នួល​ខេត្ត​ក្រពី​ចេះ​កាល​វេលា​ម៉ោងជាង​៣​ទាបភ្លឺ ថ្ងៃទី​២៧ មេសា ឆ្នាំ​២០១៦​។​

      លោក​ចាន់ សុ​គីម អធិការ​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងបី​នាក់​ជាម​នុស្ស ចំណូលស្រុក និង​ទើបតែ​មក​ស្នាក់នៅ​ផ្ទះជួល​នៅក្នុង​ស្រុក​ស្នួល មួយរយៈ​ពេលមុន​នេះ​។​

       លោក​បន្តថា នៅវេលា​ទាបភ្លឺ ថ្ងៃទី​២៧ មេសា ក្រុម​ជន​ទាំងបី​នាក់ បាន​លួច​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​តូប​លក់​ទូរស័ព្ទ​មួយកន្លែង និង​បាន​លួច យក​ទូរស័ព្ទដៃ​មាន​ចំនួន​២០​គ្រឿង កុំព្យូទ័រ​យួរដៃ​១​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត​។​

       ក្រោយពី​ធ្វើ​សកម្មភាព​លួច​រួច​ពួកគេ​ទាំងបី​នាក់ បាន​នាំយក​សម្ភារៈ​ដែល​លួចបាន ទៅ​លាក់ទុក​នៅក្នុង​ផ្ទះជួល​មួយកន្លែង​នៅក្នុង​ស្រុក​ស្នួល និង​ក៏​ត្រូវបាន​ប៉ូលិស​កំណត់ បាន​លើ​មុខសញ្ញា​ទើប​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​។​

       ជនសង្ស័យ​ទាំងបី​នាក់ មាន​១.​ឈ្មោះ ឡុង វី​រៈ អាយុ​៣៥​ឆ្នាំ ជា​មេក្លោង ទី​២.​ឈ្មោះ អ៊ាង ស្រ៊ុន អាយុ​៤៣​ឆ្នាំ និង​ទី​៣.​ឈ្មោះ សាន សុ​ភី អាយុ​៣៤​ឆ្នាំ ជនសង្ស័យ​ទា​មង​បីនាក់ ជា​មនុស្ស​ចំណូលស្រុក​ថ្មី និង​មាន​មុខរបរ​មិន​ច្បាស់លាស់​។​

       លោក​អធិការនគរបាល​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​ការចាប់ ខ្លួន​និង​នាំខ្លួន​មក​សា​សួរ​ក្រុម​ជនល្មើស​ទាំង​៣​នាក់ បានទទួល​ឆ្លើយ​សារភាព​។ ហើយ​ជន ទាំងបី​នាក់​នេះ ក៏​និង​ត្រូវ​ចាត់​បញ្ជូន​ខ្លួន​ទៅកាន់​កា​រិ​យា​ល័​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តក្រចេះ​នៅ​ថ្ងៃស្អែក៕

adverise with khmeread

មតិយោបល់