adverise with khmeread B900e97f fa95 4184 9fcb 0d35c96c0532

បើក​ម៉ូតូ​បុក​រះ​បង្គោល​ផ្លូវ​កោង​ស្លាប់​២​របួស​មួយ​

    បន្ទាយមានជ័យ ៖ បុរស​៣​នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រះ​បង្គោល​ផ្លូវ​កោង​ទាំង​កណ្ដាល​យប់​ស្លាប់​2 រងរបួស​1​នាក់​កាលពី​យប់​ម៉ោង​02 ​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី 27 ខែមេសា​ ឆ្នាំ2016 នេះ នៅ​ចំណុច​ផ្លូវ​កោង តាមផ្លូវ​ជាតិ​លេខ​5 មុខ​ក្លោងទ្វា​វត្តបឹង​ត្រាវ ស្ថិត​ក្នុងភូមិ​ព្រែកជីក ឃុំបត់​ត្រង់ ស្រុកមង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

     សមត្ថកិច្ច​បន្តថា បុរស​ដែល​រងគ្រោះ​ទាំង​03 មានឈ្មោះ ៖1-​ផាន សុ​ធន់ អាយុ 18 ឆ្នាំ ជា​អ្នកបើក​ម៉ូតូ បាន​ស្លាប់​ 2-​រស់ សុខា​រ៉ាវី អាយុ 17 ឆ្នាំ បាន​ស្លាប់ ​និង​3-​ប្រាក់ ឧ​ត្ត​មសុ​ធារ៉ា អាយុ 18 ឆ្នាំ របួសធ្ងន់ ត្រូវគេ​ដឹកយក​ទៅ​ពេទ្យ ស្រុកមង្គល​បូរី​។​

     សមត្ថកិច្ច​បន្តថា មុន​កើតហេតុ​ពួកគេ​បាន​ចូល​ក្លិប​ផឹកស៊ី នៅ​ក្រុង​សិរី​សោ​ភ័​ណ្ឌ ហើយក៏​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ​នៅ​ស្រុក​មង្គល​បូរី ដោយ​ជិះ​ម៉ូតូ​គ្នា​03​នាក់ ម៉ាកឌ្រី​ម​ C125 ពណ៌ ខ្មៅ ស៊េរី 2012 ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1E-0700 ក៏​បុក​រះ​បង្គោល​ផ្លូវ​កោង​តែម្តង៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់