adverise with khmeread Ad0c412c 8e28 4251 8104 67928ee54796

សមត្ថកិច្ច​ម្នាក់​របួស​ក្នង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​

     ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​ម្នាក់​មាន​ហ​ស្សនាម​និម្មិត​៣៣​ដែល​បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់​កាល់ម៉ែត​។​

      មូលហេតុ​ត្រូវរបួស​នេះ​គឺ​បន្ទាប់ពី​សមត្ថ​កិ​ច្អា​វុ​ធ​ហត្ថ​និង​ប៉ូលិស​ចុះបង្ក្រាប​ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ហើយ​មាន​សម្លេង​ផ្ទុះអាវុធ​រវាង​ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាញ់​តដៃ​ជាមួយនិង​សមត្ថកិច្ច​នា​វេលា​ម៉ោង​៤ និង​១០​នាទី​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦​។​

    ករណី​បង្ក្រាប​គ្រឿងញៀន​នេះ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​ប៉ូលិស​ខណ្ឌទួលគោក បាននិងកំពុង​ឡោមព័ទ្ធ​ក្រុម​មុខសញ្ញា​នៅក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ជាមួយនិង​ការផ្ទុះអាវុធ​ផងដែរ​។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់។​

     ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ​រូបនេះ មុនដំបូង​ត្រូវបាន​ដឹកបញ្ជូន​សង្គ្រោះ​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ​។ ប៉ុន្តែ​ដោយ​ស្ថានភាព​មុខរបួស​ធ្ងន់ធ្ងរ​ពេក សមត្ថកិច្ច​អាជ្ញាធរ​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ក៏បាន​ដឹក​មន្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់