adverise with khmeread 9d87c072 8725 4c00 8e47 4b0a74812453

គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ​បិទ​ទីតាំង​កែច្នៃ​កម្ទេច​ជ័រ​

     ​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ អាជ្ញាធរ​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ បាន​ចុះ​បិទ​ទីតាំង កែច្នៃ​កម្ទេច​ជ័រ មួយកន្លែង ដែក​ស្ថិត​នៅផ្ទះ​លេខ​២២, ២៦ ផ្លូវលំ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ខណៈ​ទីតាំង​ខាងលើនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ជុំវិញ​ទីនោះ។​

​     ប្រភពពី​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង ដែល​កែច្នៃ​កម្ទេច​ជ័រ​ខាងលើនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ដោយ​ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ វង្ស សាយ។​

     ​ក្រោយមក​គណៈកម្មការ​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលខណ្ឌ ជា ពិសី ចុះ​ពិនិត្យ​ដល់ទី​តាំង​ខាងលើ​រួចមក ក៏បាន​ជួបនឹង​ម្ចាស់ផ្ទះ ហើយ​បានធ្វើ​កំណត់ហេតុ​ដើម្បី​ឲ្យ​ម្ចាស់​ទីតាំង​បញ្ឈប់​ជាបន្ទាន់។​

​     ក្រោយពី​លោក​អភិបាលខណ្ឌ​បាន​ចុះ​ពិនិត្យ​រួចមក ក៏​សម្រេចចិត្ត​បិទ​ទីតាំង​ខាងលើ​ចោទ ព្រោះ​ឃើញថា ការធ្វើ​អាជីវកម្ម កែច្នៃ​កម្ទេច​ជ័រ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​បរិស្ថាន និង​ការ​រស់​របស់​ប្រជាពលរដ្ឋ។​

     ​លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់ថា លោក​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​ទីតាំង​ខាងលើ បើក​អាជីវកម្ម​នៅទីនេះ​ទេ គឺ​ឲ្យ​ម្ចាស់​ទីតាំង​ទៅ​បើ​កនៅ​កន្លែង​ដែល​ឆ្ងាយ ដើម្បី​កុំ​អោយមាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីនោះ៕

adverise with khmeread

មតិយោបល់