adverise with khmeread 13020611 963195480462034 1897437933 n

សមត្ថកិច្ច​ពលី​ម្នាក់​,​ ​ពួក​ម៉ាហ្វីយ៉ា​​ ងាប់​ម្នាក់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​

      ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​ម្នាក់​រងរបួស​ដោយ​គ្រាប់កាំភ្លើងរ​បស់ជនស​ង្ស័​យ​ជួញដូរ​គ្រឿងញៀន​ដែល​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់​កាល់ម៉ែត​នោះ​ឥឡូវ​ពលី​ហើយ​។ ចំណែក​បក្ខពួក​ជួញ​គ្រឿងញៀន​ត្រូវបាន​សមត្ថកិច្ច​បាញ់​ងាប់​ម្នាក់ ហើយ​បក្ខពួក​៨​នាក់​ត​រូ​វ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់។ គិត​មកទល់​ម៉ោង​៦ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៧ ខែ​មេសា​នេះ សមត្ថកិច្ច​កំពង​ឡោមព័ទ្ធ​នៅឡើយ។​

      ប្រតិបត្តិការ​ចុះបង្ក្រាប​ខាងលើនេះ​ចាប់ផ្តើម​តាំងពី​វេលា​ម៉ោង​៤ និង​១០​នាទី​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦​នៅខាងមុខ​រោងចក្រ​PPS កាំ​កូស៊ី​ធី នៅតាម​កំណត់​ផ្លូវ​៣៥១ សង្កាត់​បឹងកក​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

      ខណៈ​ពេលនេះ​កម្លាំង​អាវុធ​ហ​ត្ត​កំពុង​ធ្វើ​ការ​អន្តរា​គម៍ ឡោមព័ទ្ធ​ជុំវិញ​ទីតាំង​កើត​ហេតុ ដើ​ម្បី​ចាប់​ជនសង្ស័យ ជា​មុខសញ្ញា​ជួញដូរ​ជា​បន្ត​បន្ទា់ ហើយ​មាន​ការបាញ់​ត​គ្នា​ដោយ​កាំភ្លើង​អាកា​៤៧ (​ពួក​ជួញ​គ្រឿងញៀន​ក៏​ប្រើ​អាកា​៤៧​ដែរ)។​

      ករណី​បង្ក្រាប​គ្រឿងញៀន​នេះ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌទួលគោក បាននិងកំពុង​បន្ត​ឡោមព័ទ្ធ​ក្រុម​មុខសញ្ញា​នៅក្នុង​សង្កាត់​បឹង​​កក់​ទី​១ ខណ្ឌទួលគោក ជាមួយនិង​ការផ្ទុះអាវុធ​ផងដែរ​។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​៨​នាក់​គិត​តរឹម​ម៉ោង​៦​កន្លះ។​

      ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​រងរបួស​មុនដំបូង​ត្រូវបាន​ដឹកបញ្ជូន​សង្គ្រោះ​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។ ប៉ុន្តែ​ដោយ​ស្ថានភាព​មុខរបួស​ធ្ងន់ធ្ងរ​ពេក សមត្ថកិច្ច​អាជ្ញាធរ​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ក៏បាន​ដឹក​មន្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ។ ក្រោយមក​ប​ន្តិ​ចាន​ពលី។ មន្ត្រី​អាវុធហត្ថ​រូបនោះ​ឈ្មោះ​គាង កុរ​ណា​មាន​ហស្ស​នាម​និម្មិត​៣៣ អាយុ​ជាង​៤០​ឆ្នាំ ត្រូ​បាន​សមថ​កិច្ច​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់