adverise with khmeread 12289613 1078166285561798 3519676320845402725 n

ក្រុម Buriram ថៃរំពឹងឈ្នះ​ Boeung Ket Angkor កម្ពុជា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Toyota Mekong Club Championship ឆ្នាំ ២០១៥ នាល្ងាចនេះ

* Buriram ថៃ​ប៉ះ​ក្រុម Boeung Ket Angkor, ៧:០០ PM

​ថ្ងៃនេះ​ក្រុម​ជើងឯក​ខ្លាំង​ក្នុង​ក្របខ័ណ្ឌ​ព្រីម​លី​ក​ថៃ Buriram ដែល​ឈរ​ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ស្រាប់​នឹង​ស្វាគមន៍​ក្រុម​ជើង​ខ្លាំង​កម្ពុជា Boeung Ket Angkor ដែល​បំបាក់​ក្រុម​វៀតណាម Becamex Binh Duong FC នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ៣-២​។ ការប្រកួត Toyota Mekong Club Championship ឆ្នាំ ២០១៥ វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​នឹង​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​ថៃ Supachalasia Stadium ក្រុង​បាងកក នៅ​ម៉ោង ៧ យប់​នៅ​។​

- ប្រវត្តិ​ត្រួសៗ​របស់ Buriram៖
Buriram ឬ ឈ្មោះ​ពេញ​ហៅថា Buriram United Football Club គឺជា​ក្លឹប​បាល់ទាត់​អាជីព​ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​បុរី​រ៉ាំ ប្រទេស​ថៃ​។ ក្លឹប​នេះ​បាន​ជាប់​លេង​ក្នុង​លី​ក​លំដាប់​កំពូល​ភាគច្រើនបំផុត​ចាប់តាំងពី​ថ្ងៃ​ចាប់បដិសន្ធិ ហើយ​ថ្មីៗ​នេះ​ទើបតែ​គ្រង​ជើងឯក Thai Premier League ដោយ​ពុំមាន​គូប្រកួត​ណា​ផ្តួល​បាន​នោះទេ (​ឈ្នះ ២៥ ស្មើ ៩ ចាញ់ ០, ស៊ុត​គេ ៩៨ គ្រាប់ និង​របូត​វិញ ២៤ គ្រាប់​)​។ ក្លឹប​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៧០ ហើយ​កីឡដ្ឋាន​ផ្ទាល់ខ្លួន​បច្ចុប្បន្ន​មានឈ្មោះ​ថា New I-Mobile Stadium អាចដាក់​អ្នកទស្សនា​បាន ៣២.៦០០ នាក់​។ 

Buriram ឈ្នះ Premier League ដំបូង​ក្នុង​ឆ្នាំ ២០០៨ ហើយ​សរុប​មកទល់​ឆ្នាំ ២០១៥ បានឈ្នះ​ជើងឯក​លំដាប់​កំពូល​ថៃ ៥ លើក​ហើយ (២០០៨, ២០១១, ២០១៣, ២០១៤, ២០១៥)​។ ក្រៅពីនេះ​ធ្លាប់​ឈ្នះ Thai FA Cup ៣ ដង ក្នុង​ឆ្នាំ ២០១១, ២០១២ និង ២០១៣, ឈ្នះ Thai League Cup ៤ ដង ក្នុង​ឆ្នាំ ២០១១, ២០១២, ២០១៣ និង ២០១៥ និង​ចុងក្រោយ​ធ្លាប់​ឈ្នះ Kor Royal Cup ៣ ដង ក្នុង​ឆ្នាំ ២០១៣, ២០១៤ និង ២០១៥​។ 

​ចំពោះ​ការប្រកួត​លក្ខណៈ​អន្តរជាតិ Buriram ធ្លាប់​បង្ហាញមុខ​នៅ​ក្របខ័ណ្ឌ AFC Champions League ៥ លើក គឺ នៅ​ឆ្នាំ ២០០៩ (​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​), ឆ្នាំ ២០១២ (​ឡើង​ត្រឹម​វគ្គ​ចែក​ពូ​ល​), ឆ្នាំ ២០១៣ (​ឡើងដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​), ឆ្នាំ ២០១៤ (​ឡើង​ត្រឹម​វគ្គ​ចែក​ពូ​ល​) និង ឆ្នាំ ២០១៥ (​ឡើង​ត្រឹម​វគ្គ​ចែក​ពូ​ល​)​។ 

* កីឡាករ​សំខាន់​បច្ចុប្បន្ន​៖ ខ្សែប្រយុទ្ធ Diogo Luis សញ្ជាតិ​ប្រេ​ស៊ី​ល អាយុ ២៨ ឆ្នាំ ស៊ុត​បាន ៣២ គ្រាប់​ក្នុង​លី​ក​រដូវ​កាល ២០១៥​។ 

- ប្រវត្តិ​ត្រួសៗ​របស់ Boeung Ket Angkor 
Boeung Ket Angkor ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា Boeung Ket Rubber Field (​ចំការកៅស៊ូ​បឹងកេត​) គឺជា​ក្លឹប​បាល់ទាត់​អាជីព​កម្ពុជា​ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្តកំពង់ចាម ប្រទេស​កម្ពុជា​។ ក្លឹប​នេះ​លេង​នៅ​លី​ក​លំដាប់​កំពូល​កម្ពុជា Cambodian-League​។ ក្លឹប​នេះ​ធ្លាប់​ឈ្នះ​ជើងឯក​កំពូល​លី​ក​កម្ពុជា​ម្តងគត់​គឺ​នៅ​ឆ្នាំ ២០១២, រងជើង​ឯង ២ ដង​ក្នុង​ឆ្នាំ ២០១៣ និង ២០១៤ ហើយ​ជាប់​លេខ ៣ ម្តង​ក្នុង​លី​ក​ដែល​ទើប​បញ្ចប់ទៅ​ថ្មីៗ​នេះ​ក្នុង​ឆ្នាំ ២០១៥​។ 

​ចំពោះ​ការប្រកួត​លើ​ឆាក​អន្តរជាតិ Boeung Ket Angkor ធ្លាប់​ចូលរួម​ក្នុងការ​ប្រកួត AFC President's Cup ១ លើក​គត់ ក្នុង​ឆ្នាំ ២០១៣ ដោយ​ជាប់​ត្រឹម​លេខ ៣ ក្នុង​ពូ​ល​ប៉ុណ្ណោះ​។​

* កីឡាករ​សំខាន់​បច្ចុប្បន្ន​៖ ខ្សែប្រយុទ្ធ CHAN VATHANAKA សញ្ជាតិ​កម្ពុជា អាយុ ២១ ឆ្នាំ ស៊ុត​ចូល ៣៧ គ្រាប់​ក្នុង​លី​ក​រដូវ​កាល ២០១៥​។ 

- ៥ ប្រកួត​ចុងក្រោយ​របស់ Buriram ក្នុង​លី​ក
28/11/15​    ​TPL Bangkok Glass  1 - 3  Buriram United
02/12/15​    ​FAC Buriram United  2 - 0  Chainat Hornbill
06/12/15​    ​TPL Buriram United  6 - 0  Saraburi
09/12/15​    ​TPL BEC Tero Sasana  1 - 1  Buriram United
13/12/15​    ​TPL Port FC  1 - 5  Buriram United 

- ៥ ប្រកួត​ចុងក្រោយ​របស់ Boeung Ket ក្នុង​លី​ក​
22/10/15​    ​C-L Boeung Ket  4 - 2  Phnom Penh Crown
25/10/15​    ​C-L Boeung Ket  1 - 3  Naga World
07/11/15​    ​C-L Naga World  1 - 2  Boeung Ket
22/11/15​    ​C-L Boeung Ket  4 - 3  Cambodia Tiger
11/12/15​    ​C-L Cambodia Tiger  1 - 2  Boeung Ket 

- ៣ ប្រកួត​ចុងក្រោយ​របស់ Boeung Ket ក្នុង Toyota Mekong Club Championship
01/11/15 MCC Loa Toyota FC  0 - 2  Boeung Ket
29/11/15 MCC Boeung Ket  3 - 0  Yangon United FC
06/12/15 MCC  Becamex Binh Duong FC  2 - 3  Boeung Ket 

ទស្សនៈ​ខ្មែរ​រីដ​៖ Buriram ២-១ Boeung Ket

adverise with khmeread

មតិយោបល់