adverise with khmeread 1

​របៀប​សង្កេតមើល​គូប្រកួត​បាល់ទាត់​របស់​យើង​ដើម្បី​រក​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​សម្រាប់​វាយបក​យកឈ្នះ​

​    ​១. មើលថា​ពួកគេ​លេង​បាល់​របៀប​ម៉េច​
​    ​ដំបូង​បំផុត​អ្នក​ត្រូវ​អង្កេត​មើល​យុទ្ធវិធី​របស់​ពួកគេ មុននឹង​ចាប់ផ្តើម​មើល​លើ​កីឡាករ​នីមួយៗ​។ តើ​ពួកគេ​ចូលចិត្ត​លេង​ពីក្រោម​ឬ​ចូលចិត្ត​លេង​បាល់​ត្រង់ៗ ឬ​បុក​ដើម្បី​បាន​គ្រាប់​បាល់​មុន​?

​    ​២. លេង​តាម​សម្រួល​
​    ​បន្ទាប់ពី​សង្កេត​យុទ្ធវិធី​លេង​របស់​គូប្រជែង​ហើយ លោកអ្នក​មិនចាំបាច់​អនុវត្តតាម​សៀវភៅ​ក្បួនខ្នាត​អ្វី​នោះទេ​។ លោកអ្នក​ត្រូវ​វាយ​សម្រុក​លើ​ទីតាំង​ដែលជា​ខ្សោយ​ទាំង​ផ្នែក​ការពារ និង​ប្រយុទ្ធ​របស់​ក្រុម​គូប្រជែង​។ បើ​គេ​ខ្សោយ​ការពារ លោកអ្នក​ត្រូវ​បុក​មួយ​ទំហឹង ប៉ុន្តែ​បើ​គេ​ខ្លាំង​ខ្សែការពារ លោកអ្នក​ត្រូវ​លេង​តាម​សម្រួល​កុំ​បង្ខំ​។

​    ​៣. ប្រុងប្រយ័ត្ន​បាល់ Set-Piece
​    ​ប្រសិនបើ​គូប្រជែង​ខ្លាំង​ខាង​បាល់​ជ្រុង លោកអ្នក​គួរ​ចៀសវាង​ការ​របូត​បាល់​ជ្រុង ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការ​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​គូប្រជែង​៕

adverise with khmeread
ប្រភព៖ ៤៤២

អ្នកនឹងចូលចិត្ត

មតិយោបល់