adverise with khmeread 1

Ozil ប្រហែលជា​រួមរស់​ជាមួយ Arsenal ដល់​ថ្ងៃ​ចូលនិវត្តន៍​

​    ​ខ្សែបម្រើ Arsenal កីឡាករ Mesut Ozil បាន​បង្ហើប​ឱ្យដឹងថា គាត់​ប្រហែលជា​បញ្ចប់​អាជីព​របស់គាត់​ជាមួយ​កាំភ្លើង​ធំ​។​

​    ​គ្រូបង្វឹក​លោក Arsene Wenger មាន​ជំនឿ​ចិត្ត​ថា Ozil នឹង​ចុះ​កុងត្រា​ថ្មី​នៅ​រដូវក្តៅ​ខាងមុខ ប៉ុន្តែ​ម្ចាស់​ជើងឯក​ពិភពលោក​រូបនេះ បាន​ជាប់ទាក់ទង​នឹង​ការចាកចេញ​ពី​ក្លឹប​នាពេល​ថ្មីៗ​នេះ​។​

​    ​Ozil បាន​និយាយ​អំពី​កុងត្រា​របស់គាត់​ជាមួយ​វេ​ប​សាយ Goal ថា "​គ្មានអ្វី​ត្រូវ​ប្រញាប់​! ខ្ញុំ​នៅសល់​ពីរ​ឆ្នាំ​ទៀត​។ នៅ​ចុងរដូវ​កាល​នេះ យើង​នឹង​ឃើញថា​តើ​វា​នឹង​ដំណើរការ​ដូចម្តេច​"​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី កីឡាករ​វ​៧​យ ២៧ ឆ្នាំ​រូបនេះ​បាន​ប្រាប់​បែបនេះ​ថា "​ខ្ញុំ​មិន​និយាយថា ខ្ញុំ​ត្រូវតែ​ត្រឡប់​ទៅ​ក្របខ័ណ្ឌ Bundesliga វិញ​នោះទេ ហើយ​ខ្ញុំ​ក៏​មិន​ច្រានចោល​ចំពោះ​រឿងនេះ​ដែរ​។ ប្រហែលជា​ខ្ញុំ​នឹង​បញ្ចប់​អាជីព​នៅ​ប្រទេស​អង់គ្លេស​ហើយ​"​។​

​    ​បច្ចុប្បន្ន Ozil រកប្រាក់​កម្រៃ​បាន​ចំនួន ១៤ ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​នៅ​ក្លឹប Arsenal ហើយ​ព័ត៌មាន​នានា​និយាយថា ក្លឹប​កាំភ្លើង​ធំ​នឹង​ស្នើ​កីឡាករ​រូបនេះ ១៦ ម៉ឹ​ន​ក្នុង​មួយ​សប្តាហ៍​នៅ​ចុងរដូវ​កាល​នេះ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់