adverise with khmeread 1

​លោក Simeone ជាប់​បម្រាម​ពេញ​មួយ​រដូវ​កាល​នេះ​

​    ​គ្រូបង្វឹក Atletico Madrid លោក Diego Simeone ត្រូវបាន​ពិន័យ​បី​ប្រកួត​ដែល​គេ​នឹង​ឃើញ​គាត់​ខកខាន​ដឹកនាំ​ក្រុម​រហូតដល់​ចប់​រដូវ​កាល​។​

​    ​គ្រូ​បាល់ទាត់​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ត្រូវបាន​បណ្តេញចេញ​អំឡុង​ជ័យជម្នះ ១-០ ទៅលើ​ក្រុម Malaga កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បន្ទាប់ពី​បាល់​មួយ​ត្រូវបាន​បោះ​ចូល​ទីលាន​ពី​តំបន់​បច្ចេកទេស និង​បាន​រំខាន​អំឡុង​ការ​វាយបក​ពី​ក្រុម Malaga​។​

​    ​Simeone បាន​បដិសេធថា​មិនបាន​បោះ​បាល់​ទេ ប៉ុន្តែ​ទទួលស្គាល់ថា លោក​អាជ្ញាកណ្តាល Antonio Mateu Lahoz បានសម្រេច​ចិត្ត​យ៉ាង​ត្រឹមត្រូវ​ក្នុងការ​បណ្តេញ​គាត់​ចេញ​នៅ​តង់​ទី​ពីរ​។​

​    ​បើ​យោងតាម​បទបញ្ញត្តិ​របស់​ស​ហ័ព​ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ លោក Simeone ក្នុងនាម​ជា​គ្រូ​បង្គោល​ម្នាក់ គួរតែ​ទទួលខុសត្រូវ​ចំពោះ​ការរំខាន​ការប្រកួត​ខណៈ​អាជ្ញាកណ្តាល​មិនអាច​សម្គាល់​ជនបង្ក​បាន​។​

​    ​Atletico ដែលមាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​លេខ​មួយ Barcelona នឹង​ប្រឈម​មុខជា​មួយក្រុម Rayo Vallecano, Levante និង Celta Vigo ក្នុងការ​ប្រកួត​ដែល​នៅសល់​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់