adverise with khmeread Ad 204271983

គ្រួសារ​មួយ​ថត​បាន​សកម្មភាព​ថោកទាប​របស់​បុគ្គលិក​ថែទាំ​បំពាន​លើ​អ្នកជំងឺ​វង្វេង​!

​    ​បុគ្គលិក​ថែទាំ​បី​អ្នក​បាន​ចូលដេក​ក្នុង​គុក បន្ទាប់ពី​អា​ថ៍កំ​បាំង​របស់​ពួកគេ​ត្រូវបាន​ថត​ជាប់​លើ​កាមេរ៉ា ដែល​បង្ហាញ​ពួកគេ​បំពាន​ទៅលើ​ជនរងគ្រោះ​ជា​អ្នកជំងឺ​វង្វេង​។​

​    ​លោកស្រី Tracy Priestley អាយុ​៤១, Danielle Snowden អាយុ ២៥​ឆ្នាំ និង Sophie Hinchsliff អាយុ​២៤​ឆ្នាំ អ្នក​ទាំងបី​អ្នក​បាន​សារភាពថា​ប្រព្រឹត្ត​ទង្វើ​មិនល្អ​លើ​លោកយាយ Freda Jobson វ័យ​៨៥​ឆ្នាំ នៅ​មជ្ឈមណ្ឌល​ថែទាំ Keldgate Manor ក្នុងស្រុក Beverley ភាគ​ខាងកើត​ទីក្រុង Yorkshire​។​

​    ​ពួកគេ​បានដាក់​បន្ទះ​ឆ្អឹង​នៅលើ​ក្បាល​លោកយាយ​ដើម្បី​ធ្វើឱ្យ​គាត់​មើលទៅ​ដូច​ខ្មោចឆៅ ដែល​នេះ​ជា​ទង្វើ​ដ៏​សាហាវឃោរឃៅ​។​

​    ​ពួកគេ​ត្រូវបាន​បញ្ឈប់​ការងារ​ពេញ​មួយជីវិត និង​សងជំងឺចិត្ត​ក្នុង​ម្នាក់ ២.០០០​ដុល្លារ​។ តុលាការ​ក៏បាន​បញ្ជា​មិនឱ្យ​ពួកគេ​ទទួលបាន​ប្រាក់ខែ​ចំនួន ២៤០​ម៉ោង និង​មិន​ឱ្យធ្វើ​ចំណាកស្រុក​រយៈពេល​បី​ខែ​។​

​    ​វីដេអូ​ត្រូវបាន​ថត​ដោយ​ចៅ​របស់គាត់ ដើម្បីឱ្យ​ម្ដាយ​ខ្លួន​ឈ្មោះ Maddison បាន​មើល​ជាក់ស្តែង​។ នៅពេល​លោកស្រី Maddison បានឃើញ​វីដេអូ​នេះ គាត់​ស្រក់​ទឹកភ្នែក​ដូច​គេ​បើក​ទំនប់ទឹក ហើយ​គាត់​ខឹង​ឡើង​ញ័រ​សាច់​។ គាត់​មិនបាន​អត់ឱ្យ​ចំពោះ​ទង្វើ​របស់​បុគ្គលិក​ទាំង​នោះទេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់