adverise with khmeread 51 20151119212356.

បំបាត់​ស្នាម​ខ្មៅ​ប្រតាក​លើ​ក្លៀក​បាន ១០០% តាម​វិធី​សាមញ្ញ​មិន​នឹកស្មាន​ដល់​នេះ​!

    ​ក្លៀក​គឺជា​ផ្នែក​មួយ​នៃ​សម្រស់​របស់​ស្ត្រី ប៉ុន្តែ​បើកាលណា​ក្រោម​ក្លៀក​ខ្មៅ​ប្រតាក​ហើយ​នោះ សម្រស់​ក៏​ធ្លាក់ចុះ​តាម​នោះដែរ​។ ប៉ុន្តែ​ថ្ងៃនេះ​ខ្មែរ​រីដ​សូម​បង្ហាញ​វិធី​មាន​ប្រសិទ្ធភាព ១០០% សម្រាប់​ធ្វើឱ្យ​ក្លៀក​បាត់​ស្នាម​ប្រតាក​ខ្មៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។ 

​    ​១. យក​ប៉ុង​ទន់ៗ ឬ​កន្លែង​ពោះគោ ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​ត្រដុស​ក្លៀក ២ ទៅ ៣ នាទី​។ 
​    ​២. លាយ​ប្រេង​អូ​លីវ ៤ ស្លាបព្រា​បាយ​ជាមួយនឹង​អំបិល ២ ស្លាបព្រា​កាហ្វេ រួចហើយ​ម៉ាស្សា​ថ្នមៗ​ដើម្បី​កម្ចាត់​ស្នាម​ខ្មៅ​ប្រតាក​ចេញពី​ស្បែក​។ 
​    ​៣. ត្រូវ​ត្រដុស​ថ្នមៗ​បំផុត ក្នុង​រយៈពេល ១០ នាទី ព្រោះ​បើ​ត្រដុស​ខ្លាំង​អាច​នឹង​រលាក​ក្លៀក​។​
​    ​៤. លាង​ជាមួយ​ទឹក​ត្រជាក់​ជាការ​ស្រេច​។​
​    ​៥. ត្រដុស​បែបនេះ ២ ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​កម្ចាត់​កោសិកា​ងាប់​៕

adverise with khmeread
ប្រភព៖ បាក់​ខាវ​

អ្នកនឹងចូលចិត្ត

មតិយោបល់