adverise with khmeread 1

ឧតុនិយម​ថៃ​ព្យាករ​ថា​ដាច់​ខែមេសា​នេះ​មេឃ​ចាប់ផ្តើម​ភ្លៀង​ត្រជាក់​ឡើងវិញ​ហើយ​

    ​អាកាសធាតុ​ក្តៅ​ខែមេសា​ឆាប់ៗ​នេះ​នឹង​ឈានដល់​ទីបញ្ចប់​ជាមួយនឹង​ភ្លៀង​ធ្លាក់​ពាសពេញ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃ​សុក្រ​តទៅ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Khaosod ជា​ភាសា​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​។​

​     បន្ទាប់ពី​សីតុណ្ហភាព​ឡើងដល់​ជាង ៤០ អង្សា​រួចមក ខែមេសា​នឹង​បញ្ចប់​ដោយ​ភាព​រីករាយ​ឡើងវិញ ខណៈ​ការព្យាករណ៍​អាកាសធាតុ​បាន​ទស្សន៍ទាយ ភ្លៀង​នឹង​ចាប់ផ្តើម​ធ្លាក់​ទូទាំងប្រទេស​នៅ​ថ្ងៃ​សុក្រ និង​សៅរ៍ នេះ​បើ​យោងតាម​អ្នក​ព្យាករ​អាកាសធាតុ លោក Royon Jitdorn មកពី​វិទ្យាស្ថាន Hydro and Agro Informatics Institute​។ លោក​បាន​បន្ថែមថា ភ្លៀង​អាច​ចាប់ផ្តើម​ធ្លាក់​រួចទៅហើយ​នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​ឦសាន​។ 

​    ​លោក​ក៏បាន​ព្យាករ​ថា​នឹងមាន​បរិមាណ​ភ្លៀង​មិនធម្មតា​នៅ​ចុង​ឆ្នាំនេះ​ផងដែរ​គឺ​នៅ​ខែ​វិ​ច្ឆ​កា បន្ទាប់ពី​រដូវភ្លៀង​ឈានដល់​ទីបញ្ចប់​៕

adverise with khmeread
ប្រភព៖ Khaosod

អ្នកនឹងចូលចិត្ត

មតិយោបល់