adverise with khmeread Francesco totti

ការវិលត្រឡប់​របស់​ប្រធាន​ក្រុម Totti ជា​កម្លាំងចិត្ត​ដ៏​ធំ​សម្រាប់ Roma ពេល​ទទួលភ្ញៀវ Genoa យប់​នេះ

Italian Serie A សប្តាហ៍​ទី ១៧
* AS Roma(5)  vs Genoa (17), 21:00 PM

​ក្រុម AS Roma កំពុង​បន្ត​អន្ទះអន្ទែង​ស្វែងរក​លទ្ធផល​ជ័យជំនះ​ឡើងវិញ​ម្តងទៀត​បន្ទាប់ពី​បាន​បំបាក់​ក្រុម Lazio ដោយ​លទ្ធផល ២-០ និង​តាម​ពីក្រោយ​ដោយ​លទ្ធផល​ស្មើហើយ​និង​ចាញ់​ពី​ការប្រកួត ៧ លើកចុងក្រោយ​មកនេះ​។ ថ្ងៃនេះ​ក្រុម AS Roma ប្រហែលជា​មិន​ធ្វើអោយ​ខកខាន​ឱកាសល្អ​នេះ​ម្តង​ទៀតឡើយ ខណៈ​ប្រធាន​ក្រុម Francesco Totti នឹង​វិល​ត្រលប់មក​កាន់ការ​ប្រកួត​នា​រាត្រី​នេះ​វិញ បន្ទាប់​មាន​បញ្ហា​ញាំ​ញ៉ី​ដោយសារ​របួស​នាពេល​កន្លងមក​។​

​រីឯ​ក្រុម Genoa ឯនេះ​វិញ​កំពុងតែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ខ្លួន​ខណៈដែល​ឥឡូវនេះ​កំពុង​ឈរ​នៅ​ពីលើ​តំបន់​កាត់ចោល​ត្រឹមតែ ២ ពិន្ទុ​ប៉ុ​ណ្នោះ​។ បន្ថែម​ពីលើ​ការលំបាក​សព្វថ្ងៃ Genoa ថែមទាំង​មិនដែល​មាន​ប្រវត្តិ​ឈ្នះនៅដី Roma ទៅទៀត ហើយ​ថ្ងៃនេះ​ក្នុងនាម​ជា​ភ្ញៀវ Genoa គ្មាន​រំពឹង​អ្វី​ក្រៅតែពី​សុំ​ត្រឹម​លទ្ធផល​ស្មើ​នោះឡើយ​។​

- ៥ ប្រកួត​ចុងក្រោយ​របស់ AS Roma

- ៥ ប្រកួត​ចុងក្រោយ​របស់ Genoa 

- ប្រវត្តិ​ជួបគ្នា ៥ លើកចុងក្រោយ​

​ទស្សនៈ​ខ្មែរ​រីដ​៖ AS Roma ២-០ Genoa 

adverise with khmeread

មតិយោបល់