33439aec00000578 0 image a 98 1460895339903

ក្រោយ​មហន្តរាយ​នៅ​ជប៉ុន​និង​អេក្វាទ័រ អ្នកជំនាញ ព្រមាន​ថា​ផែនដី​នឹង​ជួប​មហា​គ្រោះ​រញ្ជួយ​ដី​មិនយូរ​មិនឆាប់​នោះឡើយ​

    ​អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​អាស៊ី​និង​អាមេរិក​ខាងត្បូង​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ អាច​នឹង​នាំឱ្យមាន​មហា​រញ្ជួយ​ដី​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។​

​    ​រញ្ជួយ​ដី​នៅ​ប្រទេស​ជប៉ុន​ពីរលើក បានសម្លាប់​មនុស្ស​៤១​នាក់ រអិល​បាក់​ដី និង​ខូចខាត​អាគារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​។​

​    ​ចំណែក​រញ្ជួយ​ដី​នៅ​អេក្វាទ័រ​ដែលមាន​កម្រិត​រញ្ជួយ​រហូត​ទៅដល់ ៧,៨ រ៉ិ​ច​ទ័​រ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៧៧ នាក់​។​

​    ​លោក Roger Bilham អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​ផ្នែក​រញ្ជួយ​ផែនដី​នៃ​សាកលវិទ្យាល័យ University of Colorado បាន​ប្រាប់​ទៅ​វេ​ប​សាយ The Daily Express ថា "​ស្ថានភាព​បច្ចុប្បន្ន​អាច​នឹង​បង្កើត​រញ្ជួយ​ផែនដី​យ៉ាងហោច​ក៏​បួន​ទៀត​ដែរ ដែលមាន​កម្រិត​រញ្ជួយ​អាច​លើស ៨,០ រិ​ច្ឆ​ទ័​រ​។ បើសិនជា​ការរញ្ជួយ​នេះ​មិនទាន់​កើតឡើង​ឆាប់ៗ​ខាងមុខ​ទេ សម្ពាធ​រញ្ជួយ​ដែល​ពូន​ផ្តុំ​អំឡុង​ប៉ុ​ន្មា​សតវត្សរ៍​ខាងមុខ​នឹង​បង្កឱ្យមាន​មហា​រញ្ជួយ​ដី​កើតឡើង​ជាមិនខាន​"​។ 

​    ​មហា​រញ្ជួយ​ដី​នឹង​កើតឡើង​នៅលើ​បណ្តា​ប្រទេស​ណា​ដែល​ស្ថិត​ចំ​រង្វង់​មួយ ហៅថា Ring of Fire (​រង្វង់​ចិញ្ចៀន​ភ្លើង​)៕

 

ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់