adverise with khmeread Ad 204265070

អ្នកជំនាញ​និយាយថា អ្នក​មិនគួរ​វាយដំ​កូន​របស់​អ្នក​ទេ​, នេះ​ជា​ហេតុផល​!

    ​ការ​ទះ​គូថ​កូន​របស់​អ្នក​គឺជា​គំនិតអាក្រក់​បំផុត មិនតែប៉ុណ្ណោះ​វា​មិនល្អ​ដល់​សុខភាព​បញ្ញា​របស់​ក្មេង​ថែមទៀត​។​

​    ​ក្មេង​ដែល​ត្រូវបាន​ឪពុកម្ដាយ​ទះ​គូថ ធំ​ឡើង​នឹង​ក្លាយជា​មនុស្ស​មិន​គោរព​ឪពុកម្ដាយ​និង​មាន​អត្ត​ច​រិ​ក​អាក្រក់ ហើយនឹង​មិន​ស្ដាប់បង្គាប់​នរណា​ទាំងអស់​។​

​    ​ការដែល​វាយដំ​ក្មេង​គឺ​ពួកគេ​នឹងមាន​ឥរិយាបថ​ប្រឆាំងនឹង​សង្គម មានការ​កើនឡើង​នូវ​ភាព​ច្រឡើសបើស​និង​កើនឡើង​បញ្ហា​សុខភាព​បញ្ញា​។​

​    ​ក្រុម​ស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ University of Texas ដែល​ស្រាវជ្រាវ​លើ​ក្រុម​ក្មេង​កើត​ជំងឺ Austin (​សតិ​មិន​ប្រក្រតី​) បាន​វិភាគ​លើ​ការស្រាវជ្រាវ​អំពី​ការវាយដំ​ក្មេង​ជាង​១៦ ម៉ឺន​នាក់​អស់​ជាង ៥០ ឆ្នាំ​។​

​    ​លោក Andrew Grogan-Taylor នៃ​សកល​វិទ្យាល័យ University of Michigan បាន​និយាយថា ការវាយដំ​ផ្ទុយទៅនឹង​អ្វីដែល​ឪពុកម្ដាយ​គ្រប់រូប​ចង់​ធ្វើ​។​

​    ​Elizabeth Gershoff បាន​និយាយថា "​យើង​បាន​រកឃើញថា ការវាយដំ​កូន​មាន​ទំនាក់ទំនង​ជាមួយនឹង​លទ្ធផល​ខូច​បញ្ញា​ដោយ​អ​ចេតនា​"៕ 
 

adverise with khmeread
ប្រភព៖ metro

អ្នកនឹងចូលចិត្ត

មតិយោបល់