adverise with khmeread Lumia 950 lumia 950 xl free

តើ Microsoft កំពុងតែ​ឆ្កួត​? ពួកគេ​កំពុង​ចែក​ទូរស័ព្ទដៃ​ដោយ​ឥតគិតថ្លៃ​

​    ​មិន​លាក់បាំង​អ្វី​នោះទេ ទូរស័ព្ទដៃ Window របស់ Microsoft គឺជា​ទូរស័ព្ទ​ដែលមាន​បញ្ហា​ច្រើនជាងគេ​ប៉ះពាល់​លើ​ជំនួញ​របស់​ក្រុមហ៊ុន Microsoft​។​

​    ​ក្រុមហ៊ុន​បាន​ព្យាយាម​ជំរុញ​ឱ្យ​ផលិតផល​នេះ​ល្អប្រសើរ​ឡើង​អស់​ជាច្រើន​ឆ្នាំ​ហើយៗ​នៅតែ​បរាជ័យ​ម្ដង​ហើយ​ម្ដងទៀត​។ ជា​ផ្នែក​មួយ​នៃ​ការផ្ដល់ជូន​ពិសេស នៅពេល​លោកអ្នក​ទិញ Lumia 950 XL ភ្លាម​នឹង​ទទួលបាន​ទូរស័ព្ទដៃ Lumia 950 ដោយ​ឥតគិតថ្លៃ​នៅមុន​ថ្ងៃទី​១ ឧសភា​។​

​    ​នៅពេល​ចេញ Window 10 Mobile ក្រុមហ៊ុន Redmond បាន​រំពឹងទុក​ថា​នឹង​ផ្លាស់ប្ដូរ​ជោគវាសនា ប៉ុន្ដែ​អ្វី​ត្រូវ​រលាយ​មិន​ដូច​ការគិត​នោះទេ​។​

​    ​ក្រុមហ៊ុន Microsoft នឹង​ផ្តល់ជូន​ទូរស័ព្ទដៃ Lumia 950 ដែលមាន​តម្លៃ ៥៤០​ដុល្លារ​ដោយ​ឥតគិតថ្លៃ នៅពេល​លោកអ្នក​ទិញ Lumia 950 XL តម្លៃ​៦៤៩​ដុល្លារ បើ​និយាយ​ឲ្យ​ខ្លី​គឺ​ក្រុមហ៊ុន Microsoft កំពុង​អង្វរ​អតិថិជន​ឱ្យ​ទិញ​ទូរស័ព្ទដៃ​ខ្លួន​៕

adverise with khmeread
ប្រភព៖ ហ្វោសប៊ៃ

អ្នកនឹងចូលចិត្ត

មតិយោបល់