adverise with khmeread 5783c4ec ee13 4980 a231 bae19b15ec3c

អនុប្រធាន​ប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វា​អន្តរជាតិ​ច្រក​ចាំ​យាម ត្រូវ​ឃាតករ​បាញ់សម្លាប់​

    កោះកុង  ៖ លោក​វរសេនីយ៍ត្រី ហិន គឹមហុង អនុប្រធាន​ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ច្រក​ចាំ​យាម ខេត្តកោះកុង ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់សម្លាប់​ចោល នៅក្នុង​បន្ទប់​ជួល​របស់គាត់ ស្ថិតនៅ​ស្រុក​មណ្ឌលសីមា នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦​ដោយ​មិនទាន់​ដឹង​មូលហេតុ​។​

    ប្រភព​បញ្ជាក់ថា ការសន្និដ្ឋាន​ជា​ជំហាន​ដំបូង ជនរងគ្រោះ​បាន​ស្លាប់ ប្រហែល​២​ថ្ងៃ​កន្លងមកហើយ ដោយ​មុនដំបូង​គេ​សង្ស័យថា ជាការ​បាញ់សម្លាប់​ខ្លួន​ឯង តែ​ក្រោយ​ការ​ព​និត្យ​ជាក់ស្តែង​រួចមក ឃើញថា ជនរងគ្រោះ​អាច​ត្រូវ​ឃាតករ​ស្គាល់គ្នា បាញ់​សម្លាប់ចោល​តែម្តង ដោយសារ​ទំនាស់​អ្វីមួយ​។​

    ប្រភព​បន្តថា សភាព​សព​ជនរងគ្រោះ គេ​ឃើញ​ជនរងគ្រោះ​កាន់​កាំភ្លើង ដាក់​លើ​ដើមទ្រូង ហេតុដូច្នេះ​សមត្ថកិច្ច​អាច​វាយតម្លៃថា បើ​ធ្វើអត្តឃាត តើ​អាច​យក​កាំភ្លើង​ដាក់​យ៉ាង​ដូច្នេះ​ទៅ​កើត អីចឹង​មានតែ​គេ​បាញ់ប្រហារ រួចហើយ​រៀបចំ​សាកសព​បែបនេះ​។​

    យ៉ាងណាក៏ដោយ នៅពេលនេះ កម្លាំង​ប៉ូលិស​ជំនាញ​ខេត្តកោះកុង បានធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ដើម្បី​បំបែកសំណុំរឿង​មួយ​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់