adverise with khmeread 1f850676 c1ed 4677 ad63 226fd30af01e

បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​ធុន​ធំ​បុក​ពីក្រោយ​របួសធ្ងន់​(​មាន​វីដេអូ​)

     ភ្នំពេញ​ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​យី​ឌុប​បុក​យ៉ាង​ពេញទំហឹង​ហើយ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​ភ្លាមៗ​បន្ទាប់ពី​បុរស​រូបនោះ​ជិះ​ម៉ូតូ​ ​ព្យាយាម​ឆ្លងផ្លូវ​ដែល​ហេតុការណ៍ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨ យប់​ថ្ងៃទី​២៧ ​ខែមេសា​ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ខាងកើត​តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិតក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​សុង ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​កំបូល និង​មាន​ស្រុកកំណើត ខេត្តស្វាយរៀង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សង់ ឆ្នាំ​២០១៣​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BY-5926 រងរបួស​ធ្ងន់​សន្លប់​នៅ​ហ្នឹង​កន្លែង។ ចំណែក​រថយន្ត​បង្ក​ម៉ាក់ ហ៊ីយ៉ាន់​ដាយ​ពណ៍​លឿង ជា​ប្រភេទ​រថយន្ត​យី​ឌុប ពាក់​ស្លាក​លេខ ព្រះស៊ី​ហ​នុ 3A-2163 អ្នកបើកបរ​រត់គេច​ខ្លួន​បាត់។​

     បើតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រប​ផ្លូវ​គ្នា​ជាមួយ​រថយន្ត​បង្ក​។​

     ពេល​ជិះ​ដល់​កន្លែងកើតហេតុ ជនរងគ្រោះ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​របស់ខ្លួន​ឱ្យ​ផុតពី​រថយន្ត​ដើម្បី​បត់​ឆ្វេង​ឆ្លងថ្នល់ តែ​វ៉ា​មិន​ផុត​ក៏ត្រូវ​រថយន្តបុក​ពីក្រោយ​តែម្តងទៅ។​

   ​​  ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះទៅ​ធ្វើកា​វាស់វែង​និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់