adverise with khmeread 7fbf8986 9273 4aa1 ad88 229778f2abee

ប្លន់ៗ​ទៀតហើយ ចោរ​ប្រដាប់អាវុធ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​បុរស​ម្នាក់​បានសម្រេច​នៅ​ខណ្ឌ​សែន​សុខ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ពួកចោរ​មួយក្រុម​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម បានធ្វើ​សកម្ម​ភាព​​ភ្ជង់​ប្លន់ យក​ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី​២០១៣ ពី​បុរស​ម្នាក់​បានសម្រេច ហើយ​គេចខ្លួន ក្រោយពេល​កើតហេតុ​ជាង​មួយ​ម៉ោង​ទើប​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាប់ផ្តើម​ផ្អើល​រក​ជនរងគ្រោះ​មក​ធ្វើ​កំណត់ហេតុ កំណត់​មុខសញ្ញា។​

     អំពើ​ប្លន់​នេះ​បាន​កើតឡើង​នៅ​ជិត​វត្ត​សំរោង​អណ្តែត ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​​សុខ វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦។​

     ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ នៅ សំអុល អាយុ២១ឆ្នាំ មុខរបរ​និស្សិត​ស្នាក់នៅ​ភូមិ​ឈូក​វ៉ា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ។ ចំណែក​ម៉ូតូ​ដែល​ក្រុមចោរប្លន់​បានសម្រេច​នោះ ម៉ាក ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៍​ខ្មៅ​ស៊េ​រី ០១៤​ពាក់​ស្លាក​លេខ​កំពង់ចាម 1L-3199​។​

      ជនរងគ្រោះ​នៅ សំអុល​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់​ទើបនឹង​ចេញពី​ញ៉ាំ​ស៊ុប​នៅ​ហាង​ម្តុំ​ផ្សារ​ឈូក​មាស ផ្លូវ​២០១១ ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់​។ បន្ទាប់ពី​ហូប​ចប់សព្វគ្រប់​រួចហើយ​មក បាន​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​តាម​បណ្តោយ​ផ្លូវ ២០១១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង។

      ខណៈ​មកដល់​មុខផ្ទះ​ល្វែង បុរី​ពិភពថ្មី ម្តុំ​សាលា​មុំ ក៏មាន​ជនសង្ស័យ​៤​នាក់ ជិះ​២​គ្រឿង មួយគ្រឿង ​MSX​ ព​ណ៍ស មិន​ចាំ​ស្លាក​លេខ រីឯ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥​ពណ៍ ខ្មៅ​មិន​ចាំ​ស្លាក​លេខ ជិះ​តាម​មក​តាម​មកពី​ក្រោយ ហើយ​កៀរ​ម៉ូតូ​របស់គាត់​ឱ្យ​ឈប់​ហើយ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​៤​នាក់​ដែល​ជិះ សង់​សេ​១២៥ បាន​ចុះ​ពី​ម៉ូតូ​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក ពី​ចង្កេះ​មក​ភ្ជង់​គំ​រាម​បាញ់សម្លាប់។ ឃើញ​ដូច្នេះ​គាត់​បាន​ផ្តួល​ម៉ូតូ​រត់ចេញ​ដោយ​មិនបាន​ដក​សោ​ភ្លាម​ក្រុមចោរ​ម្នាក់​បាន​លើក​ម៉ូតូ​ជិះ​យកទៅ​បាត់​។​

       បន្ទាប់ពី​កើតហេតុ​ភ្លាម មាន​កម្លាំង​ប៉េ​អ៊ឹម ខណ្ឌ​សែន​សុខ​ចេញ​ស្ទាក់​តាម​គោលដៅ និង​មក​សួរនាំ​ជនរងគ្រោះ​ធ្វើ​កំណត់ហេតុ​ដើម្បី​កំណត់​មុខសញ្ញា។ តែ​ដោយឡែក​ខាង​កម្លាំង​ប៉ូលិស បន្ទាប់ពី​កើតហេតុ​ជាង​មួយ​ម៉ោង​ទើប​ចាប់ផ្តើម​ផ្អើល​ប្រកាស់​តាម​វិ​ទ្យូ​ទាក់ទង ហើយ​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ​ក្រាំងធ្នង់ តែ​ប៉ុស្តិ​បាន​បិទទ្វារ​ទើប​រង់ចាំ​ស្អែក​មក​ដាក់ពាក្យ​បណ្តឹង​ម្តងទៀត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់