adverise with khmeread Carpi vs juventus

Juventus ចេញដំណើរ​ទៅយក ៣ ពិន្ទុ​នៅ​ទឹកដី Carpi នា​ល្ងាច​នេះ

Italy Serie A សប្តាហ៍​ទី ១៧
* Carpi(19) vs (4)Juventus, 18:30 PM

​ក្រុម​ដែល​ងើ​ម​មុខ​មិន​រួច​ពី​តំបន់​គ្រោះថ្នាក់ Carpi ប្រហែលជា​នៅតែ​បន្ត​ក្រាប​នៅ​បាត​តារាង​បន្តទៀត​ខណៈដែល​ត្រូវ​មក​ប៉ះ​ក្រុម​ជើងឯក​រដូវ​កាល​មុន Juventus នា​រសៀល​នេះ​។ ៥ ប្រកួត​ចុងក្រោយ​របស់​ក្រុម​នេះ​ធ្វើ​បានល្អ​គួរសម​ដោយ​ទទួលលទ្ធផល​ឈ្នះ ៣ សើ្ម ១ ចាញ់ ១ និង​ទើបតែ​បាន​ទម្លាក់​ក្រុម Fiorentina ចេញពី​ក្របខ័ណ្ឌ​ខាប់​ក្នុងស្រុក Coppa Italia ១/៨ នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​។ 

​ក្រុម​ការពារ​តំណែង​ជើងឯក Juventus នឹងត្រូវ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​ក្រុម Capi ជា​លើកដំបូង​នៅ​ទឹកដី Stadio Alberto Braglia ។ ក្រុម​ម្ចាស់​ជើងឯក​ដែល​ឈរ​នៅ​លេខ​រៀង​ទី ៤ នាពេល​បច្ចុប្បន្ន​មួយ​នេះ​លេង​ល្អ​មែនទែន ដោយ ៥ ប្រកួត​ចុងក្រោយ​យកឈ្នះ​គូប្រកួត​ទាំង ៥ លើក​និង​នៅក្រោម​ក្រុម​កំពូល​តារាង Inter តែ ៦ ពិន្ទុ​ប៉ុណ្ណោះ​។ ក្រុម​ជើង​ខ្លាំង​មួយ​នេះ​នឹង​សម្លឹង​មើលឃើញ​ជ័យជំនះ​នៅ​រសៀល​នេះ​ដើម្បី​បន្ត​ការប្រកួតប្រជែង​តំណែង​ជើង​អ៊ីតាលី Serie A បន្ត​ទៅមុខទៀត​។ 

- ៥ ប្រកួត​ចុងក្រោយ​របស់ Carpi 

- ៥ ប្រកួត​ចុងក្រោយ​របស់ Juventus 

​គ្មាន​ប្រវត្តិ​ជួបគ្នា ៥ លើកចុងក្រោយ​

​ទស្សនៈ​ខ្មែរ​រីដ​៖ Carpi ០-២ Juventus 

adverise with khmeread

មតិយោបល់