adverise with khmeread B8169325 7bcb 4ea0 8ce5 8dc72f5255cf

ឃាត់​បុរស​២​នាក់​លួច​ក្បាល​វីស៊ីឌី​និង​ប៉ុស្តិ៍​ផ្សា​ដែក​

     តាកែវ ៖ មាន​ករណី​អំពើ​លួច​សម្ភារៈ​មួយ​បានកើត​ឡើង នៅ​ថ្ងៃទី​២៦​មេសា​ឆ្នាំ​២០១៦​នៅវេលា​ម៉ោង​១៥ នៅ​ចំណុច​ភូមិ​បន្ទាយ ឃុំ​ជី​ខ្មា​ស្រុក​ទ្រាំង ខេត្តតាកែវ​ត្រូវបាន​ប៉ូលិស​ស្រុក​ទ្រាំង ឃាត់ខ្លួន។

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​កៅ ឆៃ​យ៉ា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​កំពង់ ​ជ្រៃ​ឃុំ​ស្មោង​ ស្រុក​ទ្រាំង ខេត្តតាកែវ មុខរបរ​គ្មាន​។​ ចំណេ​ក​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ​នូ​ សុគន្ធរ​ត្ឋ័ ​ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​មុខរបរ​គ្មាន​បាន​ចូលទៅក្នុង​ផ្ទះ​លួច​ក្បាល​ឌី​ធី​វី​មួយគ្រឿង​របស់​ជនរងគ្រោះ​ឈ្មោះ ​ម៉ី រ​ត្ឋ័​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ រស់នៅ​ភូមិឃុំ​ជាមួយគ្នា មុខរបរ​ធ្វើស្រែ​។​

     ប៉ូលិស​បន្តថា ជនសង្ស័យ កៅ ឆៃ​យ៉ា កាលពី​ថ្ងៃទី​២០​ ខែមេសា​ ឆ្នាំ​២០១៦​ បាន​លួច​ឧបករណ៍​ប៉ុស្តិ៍​ផ្សាដែក​មួយគ្រឿង​របស់​ជន​រងគ្រោះ​ឈ្មោះ​សួ គង់​ ភេទ​ស្រី ​អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​បន្ទាយ​ ឃុំជី​ខ្មា​ ស្រុក​ទ្រាំង​។​

     ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំងពីរ​នាក់​បានគេច​ខ្លួន​ទើប​នៅ​រសៀល​ថ្ងៃទី​២៧​នេះ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ ដកហូត​វត្ថុតាង​បាន​ក្បាល​ឌី​ធី​វី​០១ ប៉ុស្តិ៍​ផ្សា​ដែក​០១​គ្រឿង​ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់