adverise with khmeread 13059522 1021830487903826 219049060 n

អ្នកគាំទ្រ​របស់ Mark Prin និង Kimberley លែង​បារម្ភ​ទោះ​មាន​ដំណឹង​បែក​គ្នា​

     ទោះបី​ជាមាន​ដំណឹង​បែកបាក់​គ្នា​ពី​ទំនាក់ទំនង​ស្នេហា​រវាង Mark Prin និង Kimberley ក៏​អ្នកគាំទ្រ​របស់​អ្នក​ទាំង​២​ប្រកាន់​គោលជំហរ​ថា ពួកគេ​នៅតែ​ស្រលាញ់គ្នា​ដដែល​។ 

     ក្រោយពេល Mark Prin បាត់​មុខ​ក្នុង​បណ្តាញ​សង្គម​របស់ខ្លួន​ប្រហែលជា​១​សប្តាហ៍​បែរជា​ប៉ុស្តិ៍​លេខ​៨​ថៃ​ផ្សព្វផ្សាយ​អំពី​ទំនាក់ទំនង ស្នេហា​អាចមាន​ភាព​ប្រេះឆា​ទៅវិញ ដែល​ស្របពេល Kimberley ទៅ​ប្រទេស​បារាំង​ដោយ​គ្មាន​វត្តមាន​គូស្នេហ៍​របស់ខ្លួន​។  

     ពួក​អ្នកគាំទ្រ​របស់​គិតថា​អ្នក​ទាំង​២​ប្រហែលជា​ប្រច័ណ្ឌ​គ្នា​ទៅវិញទៅមក ដោយ Kimberley ទៅ​លំហែកាយ​នៅ​បារាំង​ដោយសារ​រឿង Mark Prin ថតរូប​ស្និត​ស្នាល​ជាង​មិត្តភក្តិ​ស្រី​នាង Monchanok។ រីឯ Mark Prin វិញ​ប្រច័ណ្ឌ​រឿង Kimberley ថត​រឿង​ស្និត​ស្នាល​ពេក ជាមួយ Jamesma​។ 

     ពួកគេ​មិនសូវ​បាន​ថតរូប​រួមគ្នា​ផង​ដោយសារ​រវល់​ការងារ​រៀងៗ​ខ្លួនៗ​ផង រួមទាំង​ការផ្សព្វផ្សាយ​ព័ត៌មាន​បែកបាក់​ស្នេហា​ផង ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ​មានប្រតិកម្ម​ចំពោះ​បញ្ហា​នេះ​ជាខ្លាំង​។ 

     Mark Prin បានទទួល​ការងារ​ជា​អ្នក​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ឲ្យ​ក្រុមហ៊ុន Dazed របស់​កូរ៉េ​បាន​ឆ្លើយ​សំនួរ​ជាច្រើន តែមាន​មួយ​សំណួរ​គត់​ដែល​ចាក់​ចំ​បេះដូង​អ្នកគាំទ្រ​លោក ដោយ​ក្រុមហ៊ុន​បាន​សួរថា​"​បើសិនជា​មានការ​ជ្រើសរើស​រវាង​ការងារ និង​ស្នេហា តើ​អ្នកនឹង​ជ្រើស​រើសយក​មួយណា​?" ។ 

     រីឯ​ចម្លើយ​របស់ Mark វី​ញ​គឺ​"​ស្នេហា និង​ការងារ អាច​ដើរទៅ​ដំណាលគ្នា​"​។ សម្រាប់ Kimberley វិញ​ឆ្លៀត​មាន​ពេលទំនេរ​ក៏បាន​ទៅ​មើល Mark ដល់​កន្លែង​សម្តែង​តែម្តង​និង​បាន​ថតរូប​ជាមួយគ្នា​និង​រួមទាំង Yaya ផងដែរ​។ 

     ដូចនេះ​អ្នកគាំទ្រ​របស់​ពួកគេ​បាន​ស្បើយ​ចិត្ត​អស់​កង្វល់ និង​បាន​លើកទឹកចិត្ត​ដល់​ពួកគេ​ថែមទៀត​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់