adverise with khmeread 668da945 42f0 41ea 8823 f6d25977cccf

កុមារា​អាយុ​៨​ឆ្នាំ​ចាក់​កុមារ​អាយុ​១០​ឆ្នាំ នឹង​ដែក​បែក​គ្រាប់ភ្នែក​ នៅ​ស្រុក​ស្រី​សន្ធរ

    កំពង់ចាម ៖ កុមារា​ម្នាក់​បាន​រងរបួស​បែក​គ្រាប់ភ្នែក​ម្ខាង​ហើយ​អាច​ឈានទៅរក​ពិការភ្នែក ខណៈពេល​កុមារ​ខាងលើ​រត់​ប្រឡែង​គ្នា ហើយ​ត្រូវ​កុមារ​ម្នាក់ទៀត​យក​ដែកថ្នាំងអំពៅ​ចាក់​ត្រូវ​។​

     ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៧​ និង​១០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៦ នៅ​ភូមិ​បន្ទាយ ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

     ប៉ូលិស​និយាយថា ហេតុការណ៍​នេះ​បង្កឡើង​ដោយ​ក្មេងប្រុស ឈ្មោះ អឿន ម៉ៅ​ ភេទ​ប្រុស អាយុ​៨​ឆ្នាំ មានឪពុកឈ្មោះ សៀក អឿន អាយុ​៤៤​ឆ្នាំ ម្តាយ​ឈ្មោះ ​ខាន់ ឈឿន អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ បាន​យក​ដែកថ្នាំងអំពៅ ទំហំ​៨​លី ប្រវែង​១២០​ស​.​មចាក់​ត្រូវចំ​ភ្នែក​ខាងស្តាំ​របស់​កុមា​ឈ្មោះ ស៊ីថា ដា ភេទប្រុស អាយុ​១០​ឆ្នាំ មាន​ឪពុក ឈ្មោះ ឈឿន ស៊ីថា ​អាយុ​៣៣​ឆ្នាំ ម្តាយ​ឈ្មោះ ហ៊ឹម យាន អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​បណ្តាល​ឲ្យ​បែក​គ្រាប់ភ្នែក។​

     ក្នុងករណីនេះ​មុន​កើតហេតុ កុមារ​ទាំងពីរ​បាន​ប្រឡែង​លេង​នៅ​ចំណុច​ក្រោមផ្ទះ​របស់​ឈ្មោះ​ អឿន ម៉ៅ ហើយក៏​កើតមាន​របួសស្នាម​នេះ​នេះ​តែម្តង​។ ចំពោះ​ករណីនេះ​សមត្ថកិច្ច​បាន​ចងក្រង​ឯកសារ​តាម​និ​រិ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់