adverise with khmeread 0e2a6930 3657 4a7f 9583 2b19c118a51c

បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្តបុក​ស្លាប់ ហើយ​បើក​គេច​បាត់

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ម៉ោង​១១​យប់ ថ្ងៃទី​២៧ មេសា​ឆ្នាំ​២០១៦ ត្រង់​គីឡូម៉ែត្រ​២២-២៣ នៅ​ចំណុច​មុខ​វត្ត​ដីឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ បង្កឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បុក​មនុស្ស​ដើរ​ឆ្លងថ្នល់​បណ្ដាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​បាន​បើក​គេច​បាត់​។​

      សមត្ថកិច្ច​បានឱ្យដឹង​ថា សព​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល ៣៥​ឆ្នាំ សម្បុរ​សរាង​ស្គម​មាន​ពាក់​អាវដៃវែង​ព​ណ៏​ខ្មៅ​ស្លៀកខោ​ជើងវែង​ព​ណ៏​ខ្មៅ​ពាក់​ស្បែង​ជើង​ព​ណ៏​កាហ្វេ​។ តាម​ការសន្និដ្ឋាន​ជនរងគ្រោះ​ប្រហែលជា​អ្នកសុំទាន​។​

      សមត្ថកិច្ច​បន្តថា មុន​កើតហេតុ នៅ​ម៉ោង​ប្រហែល​១០​ ​និង​៣០​នាទី​កម្លាំង​ប៉ុស្ដិ​រដ្ឋបាល​ដីឥដ្ឋ បានចេញ​ល្បាត​ក៏​ឃើញ​ជនរងគ្រោះ​ធ្វើដំណើរ ដោយ​ថ្មើរជើង​ក្នុងទិសដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​មកដល់​ចំណុចកើតហេតុ​ជនរងគ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​បណ្ដាលឱ្យ​ស្លាប់​តែម្ដង​។​

       ក្រោយ​កើតហេតុ​ជំនាញ​បាន​ចុះ​បន្ត​នីតិវិធី​ដោយ​សហការ​ជាមួយ​ប៉ុស្ដិ៍​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សព​និង​រថយន្ត​បង្កហេតុ​។ ប​ច្ចប្ប​ន្ន​សព​ត្រូវបាន​រក្សាទុក​នៅក្នុង​វត្ត​ដីឥដ្ឋ​រង់ចាំ​ក្រុមគ្រួសារ​មក​ទ​ទូល​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៎​៕

adverise with khmeread

មតិយោបល់