adverise with khmeread 80fb96d4 f795 45bc 9d40 b5ded5bc7029

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ឃាត់ខ្លួន​៥​នាក់​

    ត្បូងឃ្មុំ ៖ ជនសង្ស័យ​៥​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​មេមត់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង១២ និង​៥៨​នាទី  នៅ​ចំណុច​ភូមិ​បុរី​តេ​ជោ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ពាក់​ព្ធ័​ករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ៥​នាក់​គឺ​១-​ឈ្មោះ សារ៉ាន ផលគុណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បុរី​តេ​ជោ ឃុំ​ដារ ស្រុក​មេមត់​២-​ឈ្មោះ វង់ ម៉ា​ឌី ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់​៣-​ឈ្មោះ សួន សុខ​នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់​៤-​ឈ្មោះ នូ សុខ​អូន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ណង់​ក្រពើ ឃុំ​ត្រ​មូង ស្រុក​មេមត់ ​និង​៥-​ឈ្មោះ ទុយ ដែន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ណង់​ក្រពើ ឃុំ​ត្រ​មូង ស្រុក​មេមត់​។​

     ប្រតិ​បត​តិ​ការ​នេះ សមត្ថកិច្ច​ធ្វើការ​ដកហូត​នូវ​ម៉្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​ថ្នាំញៀន ចំនួន​០៧​កញ្ចប់​(​ធំ ០១ កណ្តាល​០៥ និង​តូច ០១) ម៉ូតូ ០១​គ្រឿង ជញ្ជីង​ថ្លឹង ០១​គ្រឿង និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន​។​​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់