adverise with khmeread B325efe2 73cc 461d a8ec b9881dea9c7c

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​មួយកញ្ចប់​

    កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៧​ មេសា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​៣​ និង​៣០​នាទី នៅ​ចំណុច​មុខ​សាលា​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​(​ទួល​ក្រាំង​)​ក្នុងភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដកហូត​ថ្នាំញៀន​១​កញ្ចប់។​

    ប៉ូលិស​និយាយថា ប៉ូលិស​ក្រុង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ​រឹម តារា​រស្មី​(​ហៅ​កូ​កា​)​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ដកហូត​វត្ថុតាង​ ៖ ​ម្សៅ​ព​ណ៍ស ថ្លា ១​កញ្ចប់​តូច​, ម៉ូតូ​១​គ្រឿង​,​លុយ​អាមេរិក​៧០​ដ​ល្លារ​,​លុយ​ខ្មែរ ៤0 ម៉ឺន​រៀល​និង​ឧបករណ៍ សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន​។ រួច​បញ្ជូនទៅ​ខេត្ត​ចាត់ការ​បន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់