adverise with khmeread 6f3869ee e3eb 4ad5 8c4e 69df333f694d

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ប្រើ​ថ្នាំ​ម៉ក​ហ្វី​ន​លើស​កម្រិត​គាំងបេះដូង​ស្លាប់​

    ភ្នំពេញ​ ​៖ សមត្ថកិច្ច​ជំនាញ​អះអាងថា បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​គាំងបេះដូង​ស្លាប់​ដោយ​សង្ស័យ​មកពី​ការប្រើប្រាស់​ថ្នាំ​ប្រភេទ​ម៉ក​ហ្វី​ន​លើស​កម្រិត។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​បញ្ជូនមក​សង្គ្រោះ​មន្ទីរពេទ្យ​កាល់ម៉ែត​ត្រូវបាន​គ្រូពេទ្យ​បញ្ជាក់ថា​ស្លាប់បាត់​ទៅហើយ​កាលពី​ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០១៦ ​បន្ទាប់ពី​បាន​បញ្ជូន​ពី​ផ្ទះជួល​លេខ​១៤៨E៤ ​ផ្លូវ​លេខ​៦៣ ​ក្រុម​២៦ ​ភូមិ​០៦ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

    សមត្ថកិច្ច​បាន​បន្តទៀត​ថា ជនបរទេស​ដែល​ស្លាប់​នោះ​ឈ្មោះ​ Davies Richard Mathew ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ ជនជាតិ​អង់គ្លេស​ បានមក​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​កាលពី​ថ្ងៃទី​១២ ​ខែមេសា​ ឆ្នាំ​២០១៦ ​មុខរបរ​ជា​គ្រូបង្រៀន​។​

    យោងតាម​ការបំភ្លឺ​ពី​ឈ្មោះ​ William kathe Rine ELizabeth ភេទ​ស្រី ​អាយុ​២៦​ឆ្នាំ ​ជនជាតិ​អង់គ្លេស​មុខរបរ​ជា​ប្រធាន​អង្គការ​ Star foundation បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា​ប្តី​របស់គាត់​មុនពេល​កើតហេតុ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ​ខែមេសា​ ឆ្នាំ​២០១៦ ​ប្តី​គាត់​បាន​ចេញពីផ្ទះ​ទៅ​បង្រៀន​សិស្ស​ហើយ​ត្រឡប់មកវិញ​ហូបបាយ​រួច​ដេក​នៅលើ​សា​ឡុង​។​

    លុះដល់​ល្ងាច​ថ្ងៃ​ដដែល​ស្រាប់តែ​ប្តី​គាត់​មាន​អា​ការៈមិន​ស្រួល​គាត់​បាន​ប្រាប់​ម្ចាស់​ផ្ទះជួល​ឲ្យ​ដឹក​ប្តី​គាត​មក​ពេទ្យ។ ពេលមកដល់​ពេទ្យ​គ្រូពេទ្យ​បញ្ជាក់​ប្រាប់ថា​ប្តី​គាត់​បាន​ស្លាប់​បាត់ទៅហើយ​។​

    បន្ទាប់ពី​មាន​ហេតុការណ៍​នោះ​រួចហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បង្កើត​គណៈកម្មការ​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​ដោយ​បញ្ជាក់ថា​ជនបរទេស​រូប​នោះ​ស្លាប់​ដោយ​គាំងបេះដូង​អាចមកពី​ការប្រើប្រាស់​ថ្នាំ​ម៉ក​ហ្វី​ន​ច្រើនពេក​។​

    បច្ចុប្បន្ន​សព​បាន​បញ្ជូន​ទៅ​តម្កល់​ក្លាស្សេ​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​ដើម្បី​រង់ចាំ​បញ្ជូន​ទៅធ្វើ​​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់