adverise with khmeread 0a899d3e 290c 4127 9c8f f653f7654d9f

ប្រើល្បិច​ល្បួង​ក្មេងស្រី​ដោះយ​ក​ខ្សែក​រត់គេច​មួយ​យប់​ព្រឹក​ឡើង​ចាប់បាន​នៅ​ផ្សារ​ជម្ពូ​វ័ន

     ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​ជនសង្ស័យបន្ទាប់ពី បានធ្វើ​សកម្មភាព ល្បួង​ក្មេងស្រី​នាំយកទៅ​ដោះយក​គ្រឿង​អ​ល​ង្ក​ការ ហើយ​រត់គេចខ្លួន បាត់​១​យប់​លុះ ព្រឹក​ឡើង​ឪពុកម្តាយ​ជន​រង គ្រោះ​ឃើញ​មុខ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៧​ និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ ក្នុង​ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

     ប៉ូលិស​និយាយថា ស្ត្រី​ជា​ជនសង្ស័យឈ្មោះ យ៉ែម ធុ​ក ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ក្នុងភូមិ​កើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិនាង​មាលា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។​

     ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ស្រី នុត អាយុ ១​ខួប​កន្លះ មាន​ឪពុក​ឈ្មោះ គង់ សិទ្ធ អាយុ​៤៣​ឆ្នាំ ម្តាយ​ឈ្មោះ រឿន សោ​ភ័​ណ្ឌ អាយុ​៣៣​ឆ្នាំ មុខរបរ អាជីវករ មាន​ទីលំនៅ​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ។ គ្រឿង​អ​ល​ង្ក​ការដែល​បាត់​មាន ខ្សែជើង ខ្សែក របស់​ក្មេងស្រី​រងគ្រោះ បើតាម​ការអះអាងពី​អាណាព្យាបាល បាន​បញ្ជាក់ថា គិត​ជា​ទឹកប្រាក់ចំនួន​៣៥០​ដុល្លា។​

     ម្តាយ​ក្មេងស្រី បាន​ឲ្យ​ដឹងថាកាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៧ ខែមេសា ខណៈដែល​កូនស្រី​របស់គាត់ រត់​លេង នៅមុខ​ផ្ទះ ស្រាប់តែ ជនសង្ស័យ បានមក​ពរ​ក្មេងស្រី​លេង ហើយ​ធ្វើ​សកម្មភាព​ដោះយក​គ្រឿង​អ​ល​ង្ក​ការ រួច​គេចខ្លួនបាត់​។ រហូតដល់​ព្រឹក​ឡើង​ថ្ងៃទី​២៨ ប្រទះឃើញ​ជនសង្ស័យ នៅ​ផ្សារ​ជម្ពូ​វ័ន​ទើប នាំគ្នា​ចាប់​ឃាត់ខ្លួន ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង។​

     បច្ចុប្បន្ន​ជនសង្ស័យ បន្ទាប់ពីអាណាព្យាបាល ក្មេងរងគ្រោះចាប់​ឃាត់ខ្លួន​បាន សមត្ថកិច្ច​ឃាត់ខ្លួន ធ្វើការ​សាកសួរនៅ​ប៉ុស្តិ៍​កំបូល ដើម្បី​កសាង​សំណុំរឿងចាត់ការ​ទៅតាម​នីតិវិធី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់