adverise with khmeread F32c0a8c 3339 4905 80ca 614abc2a1292

ឃាត់​ជនជាតិ​ឡាវ​២​នាក់​លក់​គ្រឿងញៀន​ជិតមួយគីឡូក្រាមលើដី​ខ្មែរ​

    ស្ទឹងត្រែង ៖ ដោយមាន​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ តារា ស្នងការដ្ឋាន​ប៉ូលិស​ខេត្តស្ទឹងត្រែង នៅ​ព្រឹក ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង៧ ​និង​២៥​នាទី កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ត្រពាំង​ក្រៀល ស្ថិតក្នុង​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​ជា​ជនជាតិ​ឡាវ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សង កាង​វៀង​សៃ ភេទ ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ឡាវ ស្រុកកំណើត​ប្រទេស​ឡាវ និង​ឈ្មោះ ថាវ ប៊ុន​មី​ដួង​ម៉ា​ក់នី ភេទ​ប្រុស អាយុ៣៣​ឆ្នាំ ជនជាតិ​ឡាវ ស្រុកកំណើត​ប្រទេស​ឡាវ។ ​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ស​ថ្លា ចំនួន  ៩៩៩.៥g រួច​ប​ញ្ជុ​ន​ទៅ​ខេត្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់