1

Neuer នៅតែ​ជឿថា Bayern នឹង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​

​    ​អ្នកចាំទី​របស់​ក្រុម Bayern Munich កីឡាករ Manuel Neuer បាន​ទទូចថា ក្រុម​របស់គាត់​នៅតែមាន​ឱកាស​បន្ត​ក្នុង​ក្របខ័ណ្ឌ​នេះ បើ​ទៅជា​ចាញ់​ក្រុម Atletico Madrid ១-០ កាលពី​យប់មិញ​ក្តី​។​

​    ​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ បាន​ប្រឈមមុខ​នឹង​គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់​កីឡាករ Saul Niguez នៅ​នាទី​ទី ១១ ហើយ​បន្ទាប់ពី​ការប្រកួត គាត់​បាន​និយាយ​ទាំង​ជំនឿ​ចិត្ត​ថា "​យើង​ជឿថា យើង​អាច​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ យើង​នឹង​ខំប្រឹង​គ្រប់យ៉ាង​ដើម្បី​វា​"​។​

​    ​ប៉ុន្តែ​គាត់​បាន​ទទួលស្គាល់ថា "​យើង​លេង​បាន​យ៉ាង​ល្អ​ប៉ុន្តែ​នៅ​តង់​ទីមួយ យើង​ខ្វះ​ភាព​ក្លាយ​ហាន​និង​ចំណង់​ចង់​ឈ្នះ​។ នៅ​តង់​ទី​ពីរ​យើង​ធ្វើ​បានល្អ​ជាង​មុន​។ វា​ពិតជា​គួរឱ្យ​ខ្មាស់អៀន​ណាស់​ដែល​យើង​មិន​ទទួលបាន​លទ្ធផល​ខណៈ​យើង​បាន​ព្យាយាម​គ្រប់យ៉ាង​"៕

 

ប្រភព៖ Marca

មតិយោបល់