adverise with khmeread 1

​លោក Jurgen Klopp មិនបាន​រំពឹងថា Liverpool ធ្វើបាន​ល្អ​នៅ​តំបន់​អឺរ៉ុប​យ៉ាងនេះ​ទេ​

​    ​គ្រូបង្វឹក​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​ទទួលស្គាល់ថា គាត់​មិនដែល​សុបិន​ថា អាច​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Europa League ដែល​នឹង​ប្រព្រឹត្តិ​នៅ​ទីក្រុង​បា​ហ្ស​ល​ក្នុង​ខែក្រោយ​ឡើយ​នៅពេលដែល​គាត់​ចូលមក​ដឹកនាំ​ក្រុម​កាលពី​ខែតុលា ប៉ុន្តែ​ឥឡូវ​ពួកគេ​កាន់តែ​កៀក​ដូច​បំណង​មែនហើយ​ខណៈ Liverpool នឹង​ប្រកួត​នៅផ្ទះ Villarreal ក្នុង​រាត្រី​នេះ​។​

​    ​គាត់​បាន​និយាយថា "​វា​ជា​ឱកាស​តែមួយគត់​ដើម្បី​ឈាន​ឆ្ងាយ​បែបនេះ​នៅក្នុង​ក្របខ័ណ្ឌ Europa League ក្នុង​រដូវ​កាល ២០១៥/១៦ នេះ​។ ពិតណាស់ នៅពេលដែល​ខ្ញុំ​មកដល់​កាលពី​ខែតុលា ទីក្រុង​បា​ហ្ស​ល​មិនមែនជា​អ្វីដែល​ត្រូវ​គិត​នោះទេ ប៉ុន្តែ​ឥឡូវ​វា​មិន​ឆ្ងាយ​ប៉ុន្មាន​នោះទេ​"​។​

​    ​គាត់​ក៏បាន​សង្កត់ធ្ងន់ថា "​យើង​ត្រូវតែ​លេង​ការប្រកួត​ដែល Villarreal មិន​ចូលចិត្ត​! នេះហើយ​ជា​អ្វីដែល​យើង​ត្រូវធ្វើ​។ យើង​បាន​មើល Villarreal ប្រហែល​ប្រាំ​មួយដង​ហើយ​។ បាន​លេង​ជាមួយ​ពួកគេ​គឺ​ពិតជា​ពិសេស​! ពួកគេ​ពិតជា​មាន​ជំនឿ​ចិត្ត​ទៅលើ​អ្វីដែល​ពួកគេ​ធ្វើ​។ ពួកគេ​ការពារ​ដោយមាន​ការរៀបចំ​យ៉ាង​ត្រឹមត្រូវ ពួកគេ​មានការ​អត់ធ្មត់​ដើម្បី​រង់ចាំ​កំហុស​របស់​អ្នក បន្ទាប់មក​វាយ​បកស​ង្គ្រ​ប់​តែម្តង​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់