ភ្នំពេញ ៖ បុរសជនជាតិបារាំងម្នាក់បេះដូងសិប្បនិម្មិតអស់ថ្មដេកស្លាប់នៅម៉ោង៨និង៣៥នាទី យប់ថ្ងៃទី២៧ ខេមេសា ឆ្នាំ២០១៦ នៅចំណុចក្រុម៤ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ប៉ាទី សូផ្តា ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរនៅផ្ទះ កាន់លិខិតឆ្លងដែនលេខ 07CK48271។ លោកមានជំងឺបេះដូង ហើយបានប្តូរបេះដូងសិប្បនិម្មិត។ នៅពេលបេះដូងសិប្បនិម្មិតអស់ថ្មលោកក៏ដាច់ខ្យល់ស្លាប់តែម្តង។
តាមការពិនិត្យរបស់គ្រូពេទ្យនិងសមត្ថកិច្ចប៉ូលិសបច្ចេកទេសក្រុង ជនរងគ្រោះស្លាប់ដោយ ប្រើថ្នាំច្រើនទើបគាំងបេះដូង(បេះដូងអស់ថ្ម)។ សពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
