Jackma 0 copy

មហាសេដ្ឋី​ចិន ជែក ម៉ា កំពុងស្ថិត​ក្នុង​អ៊ីតាលី​ចរចា​ទិញ​ក្លឹប AC Milan

    ​យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​អ៊ីតាលី​កាលពី​ថ្ងៃ​ពុធ​បានឱ្យដឹងថា ក្រុមហ៊ុន​លក់រាយ​តាម​អន​ឡាញ​ដ៏​ធំ​របស់​ចិន Alibaba ជិត​ដឹកនាំ​ក្លឹប​បាល់ទាត់​អ៊ីតាលី AC Milan ពី​អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក ស៊ី​វី​យ៉ូ បឺ​លូ​ស្កូ​នី ហើយ​។ 

​    ​កំពូល​អ្នកចាត់ការ​ក្រុមហ៊ុន លោក ជែក ម៉ា ថ្មីៗ​នេះ​បាន​កំពុងស្ថិត​ក្នុងប្រទេស​អ៊ីតាលី និង​បាន​ពិសា​ស្រា និង​អាហារ​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក ម៉ា​តេ​អូ រេ​ន​ហ្ស៊ី (Matteo Renzi) នៅ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម VinItaly ជាទី​ដែល​មេដឹកនាំ​អ៊ីតាលី​រូបនេះ​បាន​កត់សម្គាល់ឃើញ "​អនាគត​អ៊ីតាលី និង​ក្រុមហ៊ុន Alibaba ត្រូវបាន​ចងភ្ជាប់​គ្នា​យ៉ាង​ស្អិ​ល្មួត​"​។ 

​    ​ជែក ម៉ា សព្វ​ថ្ងៃជា​ម្ចាស់​រួមគ្នា​នៃ​ក្លឹប​បាល់ទាត់​ចិន Guangzhou រួចទៅហើយៗ ជាមួយនឹង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ចំនួន ២៩ ពាន់​លាន​ដុល្លារ ប្រហែលជា​គ្មាន​ការលំបាក​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​កិច្ចព្រមព្រៀង​ទិញ​ក្លឹប​នោះឡើយ​។ 

​    ​មហាសេដ្ឋី​បណ្តាញ​ផ្សព្វផ្សាយ លោក បឺ​លូ​ស្កូ​នី នឹង​ឈានដល់​វ័យ ៨០ នៅ​ចុង​ឆ្នាំនេះ និង​កំពុង​ស្វះស្វែង​លក់​ចេញ​ភាគហ៊ុន​ក្នុង​ក្លឹប ដែល​លោក​កាន់កាប់​តាំងពី​ឆ្នាំ ១៩៨៦ បន្ទាប់ពី​តុលាការ​ផ្តន្ទាទោស​លោក​ពីបទ​បន្លំ​ពន្ធ​នៅ​ដើមឆ្នាំ ២០១៤ មក​។ 

​    ​លោក​បឺ​លូ​ស្កូ​នី​បានដាក់​តម្លៃ​ក្លឹប​ម្ចាស់​ជើងឯក​អឺរ៉ុប ៧ ជំនាន់​នេះ​ចំនួន ១,៥២ ពាន់​លាន​ដុល្លារ​។ 

​    ​ក្លឹប AC ត្រូវបាន​ព្យាករ​ថា​ខាត​ចំនួន ១០៣ លាន​ដុល្លារ​ក្នុង​រដូវ​កាល ២០១៤-១៥ និង​តាម​របាយការណ៍​គឺមាន​បំណុល​សរុប​ចំនួន ២៨៤ លាន​ដុល្លារ​៕   

អ្នកនឹងចូលចិត្ត

មតិយោបល់