adverise with khmeread Index

រថយន្តម៉ាក TUNDRA បើកបំបុកម៉ូតូប៉ូលិសល្បាត ស្លាប់ម្នាក់របួសម្នាក់

    ភ្នំពេញ ៖ មន្ត្រីប៉ូលិស២នាក់កំពុងបើកម៉ូតូល្បាតត្រូវរថយន្តម៉ាកTUNDRA មួយគ្រឿងពាក់ស្លាកលេខរាជការ បើកបំបុកស្លាប់ភ្លាមៗម្នាក់និងរបួសធ្ងន់ម្នាក់។
   ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃ១៩ ធ្នូ ឆ្នាំ២០១៥នេះនៅចំណុចផ្លូវលេខ១៥១ព្រំប្រទល់សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញនិងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្តាល។
     ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ១-លោកអនុសេនីយ៍ត្រី សៅ សំណាង មន្ត្រីផ្នែកសេនាធិការ (ស្លាប់)និង ២-លោកព្រឹន្ទបាលឯក កៅ ស៊ាងហេង មន្ត្រីផ្នែកព្រហ្មទណ្ឌ ខណ្ឌព្រែកព្នៅ របួសធ្ងន់សម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
     ប៉ូលិសបន្តថា ក្រុមល្បាតមាន៤ម៉ូតូមានកម្លាំង៨ នាក់ ល្បាតតាមផ្លូវ១៥១រហូតដល់ភ្នំរាបបានជួបនឹងរថយន្តសង្ស័យខាងលើដែលបើកបន្ត កន្ទុយគ្នា៤គ្រឿង និង១គ្រឿងទៀតបិទគូទពីក្រោយបើកចំងាយ២០០ម៉ែត្រទៅ៣០០ម៉ែត្រពីគ្នា ។
   ពេលនោះរថយន្តធុនត្រា(ល្មើស) បើកក្នុងល្បឿនលឿន ដោយមានការសង្ស័យអាចករណីបង្កបទល្មើសហើយបើករត់ ទើបកំលាំងល្បាតទាំង៤គ្រឿងដេញតាមពីក្រោយហើយត្រូវ រថយន្តធុនត្រាដែលបិទគូទពីក្រោយនេះបុកអូសកម្លាំងប៉ូលិសទាំង២នាក់តែម្តង បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់៕

adverise with khmeread

មតិយោបល់