adverise with khmeread 1

Chelsea មិនត្រូវ​ចាយលុយ​ច្រើន​ឥតប្រយោជន៍​ទេ​ប៉ុន្តែ​គួរ​ងាក​មក​មើល​ថ្នាល​យុវជន​ដែល​កំពុង​ជោគជ័យ​ត្រចះត្រចង់​វិញ​

​    ​ក្រុមបាល់ទាត់​យុវជន Chelsea បាន​បំបាក់​ក្រុម Manchester City ដោយ​លទ្ធផល ៣-១ កាលពី​ម្សិលមិញ​និង​បាន​គ្រង​តំណែង​ជើងឯក​ពានរង្វាន់ FA Youth Cup ជា​លើក​ទី​បី​ជាប់​គ្នា​។ ក្នុង​ខែ​នេះ វា​ពិតជា​ពិ​សេ​សម្រាប់​ក្រុមយុវជន​តោ​ខៀវ ជាមួយ​ក្រុម​របស់លោក Joe Edwards បាន​លើក​ពាន​អឺរ៉ុប​បន្ទាប់ពី​បំពាក់​ក្រុម PSG ទាំងពីរ​ជើង​។​

​    ​លោក Antonio Conte នឹង​ចូល​ដឹកនាំ​ក្រុម Chelsea ឈុត​ធំ​នៅពេល​យុទ្ធនាការ​បាល់ទាត់​យ៉ូ​រ៉ូ ២០១៦ បញ្ចប់ ហើយ​ទ្រព្យសម្បត្តិ​ដែលមាន​ស្រាប់​ដែល​គាត់​ត្រូវ​សំឡឹងមើល​នោះ​គឺ​យុវជន​មាន​សមត្ថភាព​ទាំង​នេះឯង ជាមួយ​ក្រុម​កីឡាករ​យុវជន​នៅ​ក្លឹប Chelsea ត្រូវបាន​ក្រុម​បដិសេធ​មិនឱ្យ​ចូល​ជម្រើស​ដំបូង​អស់​រយៈពេល​ដ៏​យូរ​មកហើយ ជាពិសេស​នៅ​អំឡុង​យុគសម័យ​របស់លោក Jose Mourinho តែម្តង​។​

​    ​កង្វះ​នៃ​ការផ្តល់​ឱកាស​ដល់​យុវជន​នៅ​ក្លឹប​តោ​ខៀវ បានធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​មាន​សេចក្តី​អាម៉ាស​ជួស ខណៈ​កីឡាករ Marcus Rashford និង Cameron Borthwick-Jackson កំពុងតែ​ធ្វើបាន​យ៉ាង​ល្អ​នៅ​ក្រុម​បិសាច​ក្រហម Manchester United ស្របពេល​យុវជន​របស់ Man City កីឡាករ Kelechi Iheanacho ដែល​បានបញ្ចប់​ការសិក្សា​បាល់ទាត់​ជាមួយ​ក្លឹប កំពុងតែ​កក្រើក​នៅ​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​។​

​    ​John Terry ជា​កីឡាករ​ជោគជ័យ​បំផុត​ដែល​ក្លឹប​បាន​បណ្តុះបណ្តាល​និង​ជា​វីរៈបុរស​ប្រចាំ​ក្លឹប Chelsea នឹង​ចាក​ចេញពី​ក្រុម​នៅពេលដែល​កុងត្រា​របស់គាត់​ផុតកំណត់ ហើយ​វា​ពិតជា​ងាយស្រួល​យល់​ណាស់​ដែល​ក្រុម​អ្នកគាំទ្រ​មិន​រីករាយ​ចំពោះ​នយោបាយ​របស់​ក្លឹប​នាពេល​បច្ចុប្បន្ននេះ ដែល​មិន​ផ្តល់ឱកាស​ឱ្យ​យុវជន​។​

​    ​នេះ​ជា​ពេលវេលា​ដ៏​លំបាក​សម្រាប់ Chelsea ព្រោះ​ពួកគេ​ចង់​ធានា​នូវ​ភាពជោគជ័យ​ជាមួយ​កីឡាករ​ជម្រើស​ដំបូង ប៉ុន្តែ​បន្ទាប់ពី​យុទ្ធនាការ ២០១៥/១៦ ជិត​បញ្ចប់ ស្របពេល​តោ​ខៀវ​ធ្វើ​មិនបាន​ល្អ​ទៀត​នោះ ច្បាស់​ណាស់ នេះ​គឺជា​ពេលវេលា​ដែល​ពួកគេ​ត្រូវ​ផ្តល់ឱកាស​ដល់​យុវជន​ហើយ​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់