ប្រធាននាធិបតីហ្វ៊ីលីពីនបាននិយាយថាពួកសកម្មប្រយុទ្ធអាប៊ូសៃយ៉ាហ្វ (Abu Sayyaf) ដែលបានកាត់ក្បាលអ្នកដំណើរកាណាដាបានរៀបចំផែនការសម្លាប់គាត់និងចាប់ជម្រិតអ្នកប្រដាល់មែននី ប៉ាកគីអៅ។
ប្រធាននាធិបតីលោក Benigno Aquino III បាននិយាយថាការបះបោរបស់ពួកមូស្លីមជ្រុលនិយម ដែលបានសម្លាប់ បុរសកាណាដាឈ្មោះ John Ridsdel កាលពីថ្ងៃចន្ទចង់បំផ្ទុះគ្រាប់បែកនៅទីក្រុងម៉ានីលដើម្បីទទួលបានប្រាក់ពីក្រុម ISIS ។
យ៉ាងណាមិញ គម្រោងការរបស់ពួកគេត្រូវបានបំផ្លាញ នៅពេលផែនការនោះត្រូវបានរកឃើញ នៅពេលកងទ័ពដាក់ពង្រាយសម្រាប់កាត់បន្ថយហានិភ័យនៃការវាយប្រហារភេរវកម្ម។
លោក Aquino ដែលកាន់អំណាចអស់រយៈ ៦ឆ្នាំ ប្តេជ្ញាថានឹងលះបង់ថាមពលទាំងអស់របស់គាត់ដើម្បីធានាថា ពួកជ្រុលនិយមក្លាយជាបញ្ហាធ្ងន់ធ្ងរតិចតួចបំផុត សម្រាប់អ្នកស្នងរបស់គាត់ (ប្រធានាធិបតីបន្ទាប់)៕
