adverise with khmeread 4411de6c 28cd 4e9a 9486 83a5eebacd30

រស់នៅ​ភ្នំពេញ ឆបោក​លុយ​៣​លាន​រៀល​នៅ​កំពង់ធំ​ជាប់​ខ្នោះ​

     កំពង់ធំ ៖ ស្ត្រី​ម្នាក់​រស់នៅ​ភ្នំពេញ ត្រូវបាន​ប៉ូលិស​ក្រុង​ស្ទឹងសែន​ឃាត់ខ្លួន​នា​ថ្ងៃទី ២៨​មេសា​ឆ្នាំ​២០១៦ ម៉ោង១១​ និង​៣០​នាទី​ព្រឹក​ពីបទ​ឆបោក​យកលុយ​៣​លាន​រៀល​ពី​អាជីវករ​ប្តូរប្រាក់​នៅ​ផ្សារ​ស្ទឹងសែន ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។​

      ប៉ូលិស​និយាយថា សមត្ថកិច្ច​ក្រុង​ស្ទឹងសែន បាន​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន ធី ភេទស្រី អាយុ៥០ឆ្នាំ នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ពីបទ​ឆបោក​ប្រាក់​ចំនួន ៣​លាន​កាលពី​ថ្ងៃទី ២៧​ ខែ​មេសា​ឆ្នាំ​២០១៦ ម៉ោង១០​ និង​៣០ នាទី​នៅ​ផ្សារ​ស្ទឹងសែន​ក្នុង ភូមិ​ស្ទឹងសែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន។​

      ចំណែក​ជនរងគ្រោះ​ឈ្មោះ សូរ ស្រី​លក្ខ ស្រី​៣២ ឆ្នាំ មុខរបរ​លក់​គ្រឿងអលង្ការ និង​​ប្តូរប្រាក់ នៅក្នុង​ផ្សារ​ខាងលើ មាន​ទីលំនៅៗ ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ​ ​ក្រុង​ស្ទឹងសែន។​

      នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ពី​ល្បិចកល​ធ្វើ​សកម្មភាព ឆបោក ប្រាក់​ពី​ជនរងគ្រោះ​ពិតមែន។ រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់