adverise with khmeread 1

​ប្រពន្ធ Messi កើតរោគ​ប្រច័ណ្ឌ​ពេល​ឃើញ​បវរកញ្ញា​កំប៉េះគូថ​ស្អាត​ថត​ព្រលែង​ល្វែងលើ​

​    ​បវរកញ្ញា Miss Bumbum ឬ​បវរកញ្ញា​កំប៉េះគូថ​ស្អាត​របស់​ប្រេ​ស៊ី​ល​ត្រូវបាន​ប្រទះឃើញ​ព្រលែង​ល្វែងលើ​នៅលើ​ឆ្នេរ​ខ្សាច់​ពីរ​បី​ថ្ងៃមុន មុននឹង​មានការ​រាយការណ៍​ថា ប្រពន្ធ​របស់​កីឡាករ Lionel Messi បាន​ចុច Block បវរកញ្ញា​ម្នាក់នេះ​នៅលើ​បណ្តាញ​សង្គម Instagram​។​

​    ​ប្រិយមិត្ត​ផ្កាប់មុខ​របស់ Messi នាង Suzy Cortez ដែលជា​រឿយៗ​តែងតែ​ថតរូប​ជាមួយនឹង​អាវ​លេខ ១០ របស់ Messi ត្រូវបាន​ប្រទះឃើញ​នៅ​ឆ្នេរ​ខ្សាច់​ទីក្រុង​លី​សប​ន ដោយ​ពាក់​ឈុត​ប៊ី​គី​នី​ពណ៌​ផ្កាឈូក​និង​នៅ​ចំណុច​មួយ នាង​ក៏បាន​ដោះអាវ​ទ្រនាប់​ចេញ​តែម្តង​។​

​    ​ប្រិយមិត្ត​កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ថត​បង្អួត​អ្នក Follow នាង​នៅលើ Instagram ចំនួន ៣០២.០០០ កាលពី​ថ្ងៃទី ២៦ មេសា​ជាមួយ​អាវ​របស់ Messi ដ៏​ខើច​និង​បាន​បិទបាំង​កន្លែង​ពិសេស​ជាមួយ​បាល់​របស់​ក្រុម Barcelona​។​

​    ​ប៉ុន្តែ​ប្រពន្ធ Messi នាង Antonella Roccuzzo មិន​ភ្ញាក់ផ្អើល​សូម្បីតែ​បន្តិច​ហើយក៏​បាន Block បវរកញ្ញា​រូបនេះ​ពី​គណនី​របស់​នាង​តែម្តង​។ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ប្រកាន់​ច្រើន​បែបនេះ​ទេ ព្រោះ​រាល់​រូបភាព​នីមួយៗ​របស់​នាង Suzy បានទទួល​ការសរសើរ​ជាច្រើន​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់