adverise with khmeread 8acaaf48 804a 41fa ba19 52900b0f8d13

អ្នកបើកបរ​ក៏​ងងុយដេក រថយន្ត​ក៏​ដេក​

     មណ្ឌលគិរី ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​ក្រឡាប់​ដេក​លើ​ថ្នល់​ច្រងាង បន្ទាប់ពី​អ្នកបើកបរ​ងុ​យ​ដេក​បើក​ឡើង​ជំរាល​ជើងភ្នំ​ហើយ​ក្រឡាប់​ដេក​តែម្តង។​

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​ម៉ាក ​HiNO ​ពណ៌​ខៀវ​ស្លាក​លេខ​ភ្នំពេញ​ 3A-7721 ​មួយគ្រឿង​ដឹក​ដី​ពេញ​បាន​ក្រឡាប់​ដោយ​ខ្លួនឯង ហើយ​អ្នកបើកបរ​គេចខ្លួនបាត់​។​

     ប៉ូលិស​បន្តថា ករណីនេះ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ហើយ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​។ បច្ចុប្បន្ន​ម្ចាស់​រថយន្ត​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់