adverise with khmeread 525e8423 9390 437f 8d2a f3b6bbff556c

ឃាត់​យុវជន​ម្នាក់​លាក់​គ្រឿងញៀន​ក្រោម​កែបម៉ូតូ​

    កំពង់ចាម ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ព្រះ​ស្រុក​ព្រៃឈរ​បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ពីបទ​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នា​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​និង​១៥​នាទី ដកហូត​ថ្នាំញៀន​១​កញ្ចប់​ដាក់​ក្រោម​កែបម៉ូតូ។​

     ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ព្រះ បានធ្វើ​រដ្ឋបាល​ចំហ ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ត្រង់ចំណុច​ភូមិ​ត្រពាំង​រាំង ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ សន វិចិត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ០១​កញ្ចប់​តូច នៅក្នុង​កែបម៉ូតូ​សង់​កូរ៉េ ពណ៍​ក្រហម និង​ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង​។​

      បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃឈរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​ម​និ​តិ​វិធី ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា​៤០ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់