កំពង់ឆ្នាំង ៖ ប៉ូលិសក្រុងកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យម្នាកតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ755 ដ ក/2016 ចុះថ្ងៃទី២០ មេសា ឆ្នាំ២០១៦ របស់ព្រះរាជអាជ្ញា យូ ទិត្យវឌ្ឍនះកាលពីព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០១៦ នេះនៅចំណុចផ្ទះរបស់ជនសង្ស័យ ភូមិផ្សារលើសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងពីបទ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការ ជួញដូរ ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន និងជាមុខសញ្ញាចាស់។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ មាស សុខករុណាភេទប្រុសអាយុ25ឆ្នាំ ក្នុងនោះដែរយើងបាន ឆែកឆេរផ្ទះជនសង្ស័យ តាមបញ្ជាលោកព្រះរាជអាជ្ញា ដកហូត ៖ គ្រាប់កាំភ្លើង AK 30 គ្រាប់,បង់កាំភ្លើង 02(បង់កាំភ្លើងAK01និងបង់ កាភ្លើងខ្លី 01) និងឧបករណ៍សំរាប់ជក់មួយចំនួន។
ដោយឡែកជនសង្ស័យ៣នាក់ទៀតត្រូវបានប៉ូលិសក្រុងកំពង់ឆ្នាំងឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៧មេសាឆ្នាំ២០១៦ខណៈពួកគេកំពុងសេពថ្នាំញៀន ។
ប៉ូលិសនិយាយថា ជនសង្ស័យទី១-ឈ្មោះ ចាន់ វិរៈ ទី២-ឈ្មោះយន់ ប៊ុនថៃ និងទី៣-ឈ្មោះ ចាន់ ផល្លី ហើយបានបញ្ជូនទៅក្រុងដើម្បីកសាងសំណុំរឿង៕
