adverise with khmeread Arsene and alexis

Arsen Wenge៖ Sanchez នឹងមិន​បោះបង់ Arsenal ទេ​

    ​Bayern Munich កំពុង​តាមមើល​ការចរចា​កិច្ចសន្យា​របស់​ខ្សែប្រយុទ្ធ Alexis Sanchez នៅពេល​ពួកគេ​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​។ Sanchez ខិត​មកដល់​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​នៅ​រដូវក្តៅ​នេះ បានធ្វើ​ឲ្យ Arsenal ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ពាក់ព័ន្ធ​នឹង​អនាគត​របស់​កីឡាករ​រូបនេះ​។​

​    ​តែ​លោក Arsene Wenger គ្រូបង្វឹក​ក្រុម Arsenal មាន​ទំនុកចិត្ត​ថា Sanchez នឹង​បន្ត​អនាគត​ជាមួយ​ក្លឹប​ចាស់ តាមរយៈ​ការចុះកិច្ចសន្យា​ថ្មី​នៅ​រដូវក្តៅ​នេះ​។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ ឡើង​ជើង​ខ្លាំង​កាលពី​រដូវ​កាល​មុន ហើយ​រហូតដល់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នៅ​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស​។​

​    ​ការពិភាក្សា​ជុំវិញ​ការបន្ត​កិច្ចសន្យា​កំពុងដំណើរការ Sanchez ស្ថិតក្នុង​ដំណើរ​ទទួលបាន​កិច្ចសន្យា​៥​ឆ្នាំ​ទៀត ដែលមាន​តម្លៃ​ខ្លួន​១៦០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​ក្លឹប Bayern ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​លោក Carlo Ancelotti នៅ​រដូវ​កាល​ក្រោយ​នោះ កំពុង​ត្រៀមខ្លួន​ចរចា​ផ្ទេរ​៕

adverise with khmeread

មតិយោបល់