adverise with khmeread Guardiola

ដើម្បី​សម្រេច​ក្តី​សុបិន លោក Pep Guardiola ទាមទារ​ឲ្យ​កូនក្រុម​ប្រឹងប្រែង​បន្ថែមទៀត​

​    ​គ្រូបង្វឹក​ក្លឹប Bayern Munich លោក Pep Guardiola និយាយថា កូនក្រុម​ត្រូវតែ​ប្រឹងប្រែង​បន្ថែមទៀត​សម្រាប់​ជំនួប​ជើង​ទី​២​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Atletico Madrid ១-០ កាលពី​យប់​ថ្ងៃ​ពុធ​។  

​    ​គ្រាប់​បាល់​ក្នុង​នាទី​ទី​១០​របស់​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ Saul Niguez គឺជា​រឿង​ថ្មី​មួយ​នៅ​ពហុកីឡាដ្ឋាន Vicente Calderon ខណៈ​ក្រុម Atletico បង្ហាញ​ពីអ្វី​ដែល​ពួកគេ​អាចធ្វើ​បាន​។ កូនក្រុម Diego Simeone របស់លោក Pep ដែល​បាន​ទម្លាក់​ក្រុម Barcelona នៅ​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​ឥឡូវនេះ នឹងធ្វើ​ដំណើរ​ទៅ​ពហុកីឡាដ្ឋាន Bavaria ដោយមាន​ប្រៀប​បន្តិចបន្តួច​។​

​    ​លោក Guardiola និយាយថា លោក​ពេញ​ចិត្តនឹង​កូនក្រុម​របស់លោក ដែល​គ្រប់គ្រង​បាល់​បាន​ច្រើន​និង​ឱកាស​ដែល​ពួកគេ​បាន​បង្កើត ប៉ុន្តែ​ជឿថា ក្រុម​របស់លោក​ហាក់ដូចជា​ធូររលុង​បន្តិច​នៅ​តំបន់​ការពារ​។ 

​    ​លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “ ខ្ញុំ​គិតថា ៧៥​ភាគរយ​នៃ​ការប្រកួត​នេះ​គឺ​ចេញពី​ខាងយើង​។ យើង​មានឱកាស​គ្រប់គ្រាន់​ជាមួយ Atletico ។ តាម​ធម្មតា អ្នក​មិនអាច​មានឱកាស​ច្រើន​បែបនេះ​ទេ​។ យើង​លេង​ល្អ ហើយ​មានឱកាស​គ្រប់គ្រាន់ ដើម្បី​រក​គ្រាប់​បាល់​”៕

adverise with khmeread

មតិយោបល់