adverise with khmeread Radja web

ពេល​គ្រូបង្វឹក​ថ្មី​ចង់​រុះរើ​តំបន់​បម្រើ Chelsea គ្រោង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ Radja Nainggolan

​    ​ខ្សែបម្រើ Radja Nainggolan នឹង​ក្លាយជា​គោលដៅ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​លើកដំបូង​នៅក្នុង​ការដឹកនាំ​របស់ លោក Antonio Conte គ្រូបង្វឹក​ថ្មី​របស់ Chelsea​។ កិច្ចព្រមព្រៀង​ជុំវិញ​តម្លៃ​ផ្ទេរ​២៦​លាន​ផោន​កំពុងមាន​ដំណើរ​ការជឿ​ន​លឿន​។ ខ្សែបម្រើ​អន្តរជាតិ​បែ​ល​ហ្សិ​ក​រូបនេះ​ត្រូវបាន​ចាត់ទុកជា​គោលដៅ​របស់លោក Conte នៅ​រដូវក្តៅ​នេះ ខណៈ​លោក​ត្រៀម​នឹង​រុះរើ​តំបន់​បម្រើ​។​

​    ​គេ​ជឿថា កិច្ចព្រមព្រៀង​នឹង​សម្រេច​មុន​ព្រឹត្តិការណ៍ Euro 2016 ហើយ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​អាច​នឹងចូលរួម​ជាមួយ​ក្លឹប​ថ្មី​សម្រាប់​ការប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​ផងដែរ​។​

​    ​ចំណាប់អារម្មណ៍​ចំពោះ​កីឡាករ Nainggolan អាច​ប៉ះពាល់​តួនាទី​របស់ Nemanja Matic នៅ​ពហុកីឡាដ្ឋាន Stamford Bridge នៅ​រដូវ​កាល​ក្រោយ ។  Matic លេង​មិនសូវ​បាន​នៅ​រដូវ​កាល​នេះ ហើយ​អាច​នឹង​ចាកចេញ​។ បន្ទាប់ពី បាន​ផ្ទេរ​ទៅកាន់​ក្លឹប​រ៉ូ​ម៉ា​ក្នុង​ឆ្នាំ​២០១៤ Nainggolan បានបង្ហាញ​មុខ​ជាង​១០០​លើក​សម្រាប់​នៅ​ក្របខណ្ឌ​អ៊ីតាលី​សេរី A៕

adverise with khmeread

មតិយោបល់