adverise with khmeread Song hye kyo

សូង យែ​ខ្យូ ប្តឹង​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ​

    ​ទីភ្នាក់ងារ UAA របស់​តារា​ស្រី Song Kye Kyo បានដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ J.ESTINA ដោយសារតែ​រំលោភសិទ្ធិ​ប្រើប្រាស់​រូបភាព ផ្អែក​តាមច្បាប់​របស់​ក្រុមហ៊ុន​។​

​    ​មាន​សេចក្តីរាយការណ៍​ថា ក្រុមហ៊ុន​នេះ​បាន​ចែកចាយ​រូបភាព​របស់​តារា​ស្រី​រូបនេះ​ទូទាំង​បណ្តាញ​សង្គម​របស់​ក្រុមហ៊ុន ព្រមទាំង​ពាណិជ្ជកម្ម​តាម​ហាង​លក់ទំនិញ​ធំៗ​ដោយ​គ្មាន​ការយល់ព្រម​ពី​នាង បើទោះបីជា​កិច្ចសន្យា​របស់​នាង​បានបញ្ចប់​កាលពី​ខែមករា​ក៏ដោយ​។​

​    ​ផ្ទុយទៅវិញ ក្រុមហ៊ុន J.EsTINA បានធ្វើ​កិច្ចសន្យា​ជាមួយ​រឿង “Descendants of the Sun” របស់​ទូរទស្សន៍ KBS ហើយ​បាន​ចែកចាយ​រូបភាព​និង​វីដេអូ​របស់​នាង​តាមរយៈ​ភាពយន្ត​នេះ​។​

​    ​ប៉ុន្តែ បើទោះបីជា​បែបនេះ​ក៏ដោយ ក៏​ទីភ្នាក់ងារ​របស់​នាង​អះអាងថា ចាំបាច់​ត្រូវមាន​ការយល់ព្រម​ពី​តារា​ស្រី​រូបនេះ​សិន​។ Song កំពុង​ស្វែងរក​សំណង​ពី​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ​នេះ​។ ទីភ្នាក់ងារ​របស់​នាង​បាន​បង្ហើប​ប្រាប់ថា នាង​មាន​គម្រោង​បរិច្ចាគ​សំណង​បានមកពី​បណ្តឹង​នេះ ដើម្បី​ជួយ​ដល់​អ្នក​រចនា​វ័យ ក្មេង​៕

adverise with khmeread

មតិយោបល់