adverise with khmeread 123

មើល​ត្រឹម​កូនកណ្តុរ​លើ ក ក៏​ដឹងថា​លោកអ្នក​កើត​ជំងឺ​អ្វី​ដែរ​!

    ​កូនកណ្តុរ​គឺជា​ក្រពេញ​រាង​ដូច​សណ្តែកសៀង​តូច​មួយ​។ វា​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង ព្រោះ​វា​ជួយ​ការពារ​រាងកាយ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ និង​ជំងឺ​ផ្សេងៗ​។ កូនកណ្តុរ​មាន​ទីតាំង​គ្រប់​ទីកន្លែង​ក្នុង​រាងកាយ ហើយ​ជាធម្មតា​វា​អាច​មិនអាច​មើលឃើញ​ច្បាស់​ទេ​ទាល់តែ​យកដៃ​ស្ទាប​ទើប​ដឹង ហើយ​វា​ពុំ​បង្ក​ការឈឺចាប់​នោះដែរ​។ ប៉ុន្តែ​នៅពេល​វា​រីក​មាឌធំ​ឡើង ឬ​ហើម វា​អាច​ចង្អុលបង្ហាញ​ពី​បញ្ហា​សុខភាព​ជាច្រើន​។ 

​    ​ហើម​កូនកណ្តុរ​នៅ​តំបន់​ក​ចង្អុលបង្ហាញ​ពី​ការឆ្លង​រោគ​តូចៗ ដូចជា ផ្តាសាយ​ជាដើម ឬ អាច​បង្ហាញ​ពី​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​ហើម​រលាក​ក្នុង​រាងកាយ ឬ​ជំងឺមហារីក​។ 

​    ​ការ​ហើម​កូនកណ្តុរ​អាចមាន​ទំហំ​ខុសៗ​គ្នា មាន​ចាប់ពី​ប៉ុន​គ្រាប់​សណ្តែកដី រហូតដល់​ប៉ុន ផ្លែ​ឆឺ​រី (Cherry)​។ ជាការ​ពិត ការ​ហើម​កូនកណ្តុរ​អាចមាន​អង្កត់ផ្ចិត​តូច​ជាង ១ មិល្លីម៉ែត្រ​។ ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា ការ​ហើម​កូនកណ្តុរ​មិនមែន​សុទ្ធតែ​បង្ហាញ​ពី​ជំងឺ​ធ្ងន់ធ្ងរ​គ្រោះថ្នាក់​ដល់​ជីវិត​នោះឡើយ ប៉ុន្តែ​នៅពេលដែល​វា​ហើម លោកអ្នក​នឹងមាន​អារម្មណ៍​ដឹង​ពី​កូនកណ្តុរ​នោះ​ភ្លាម​។ 

​    ​បើទោះបីជា​លោកអ្នក​ពុំមាន​អារម្មណ៍​ឈឺចាប់ ប៉ុន្តែ​ការ​ហើម​កូនកណ្តុរ​ត្រង់​តំបន់​នេះ​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ផ្នែក​វេជ្ជសាស្ត្រ​ជាបន្ទាន់​ដើម្បី​ឱ្យអស់​សង្ស័យ​អំពី​ជំងឺមហារីក​។ 

​    ​ក្នុងករណី ហើម​កូនកណ្តុរ​ដោយសារតែ​ជំងឺ​ទូទៅ ដូចជា​ផ្តាសាយ លោកអ្នក​អាច​ព្យាបាល​ដោយ​ខ្លួនឯងបាន​។ ដើម្បីឱ្យ​កូនកណ្តុរ​ស្រក​ទៅវិញ លោកអ្នក​អាច​ទទួលទាន​ខ្ទឹមស​មួយ​កំ​ពិស ព្រោះ​វា​មានគុណ​សម្បត្តិ​ប្រឆាំង​ការ​ហើម និង​ប្រឆាំង​បាក់តេរី ព្រមទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ថែមទៀត​ផង​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​ធី​ម​

អ្នកនឹងចូលចិត្ត

មតិយោបល់